ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ នារីគឺជាកម្លាំងចលករ ជួយការងារសង្គមបានយ៉ាងច្រើន មិនថាកាលៈទេសៈណាឡើយ

39

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន បញ្ជាក់ថា៖ នារីគឺជាកម្លាំងចលករជួយការងារសង្គម បានយ៉ាងច្រើន មិនថាកាលៈទេសៈណាឡើយ លោកជំទាវបានបញ្ជាក់បែបនេះ នៅក្នុងពិធីជាអធិបតីជួបសំណេះសំណាល ជាមួយនារីដែលមានជីវភាពខ្វះខាត ចំនួន១២០គ្រូសារ នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនាព្រឹក ថ្ងៃសៅរ៍៨រោច ខែ អស្សុជ ឆ្នាំជូតទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំខ័ណ្ឌឬស្សីកែវ។
លោកជំទាវក៏បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេស បានធ្វើឲ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ។
លោកជំទាវក៏បានកោតសសើរដល់នារីគ្រប់លំដាប់ថ្នាក់ក៏ដូចជាថ្នាក់ដឹកនាំខណ្ឌឬស្សីកែវ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវបានបន្តទៀតថា បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ។ ជាពិសេស ការជួបជុំថ្ងៃនេះក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល តាមរយៈ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមានគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ដែលតែងចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ ។
លោកជំទាវក៏បានផ្តល់អានុសាសន៍ដល់អង្គពិធី មានដូចតទៅ៖ ទី១. ប្រជាពលរដ្ឋត្រូវរក្សាគម្លាតសង្គម និងថែរក្សាអនាម័យ ស្របតាមវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ១៩ ។ ទី២. អាជ្ញារធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមប្រព្រឹត្តតែអំពើល្អ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខណ្ធឬស្សីកែវឲ្យបានកាន់តែប្រសើរឡើង ការពង្រឹងនូវ ភូមិ ឃុំ មានសុវត្ថុភាព និងជម្រុញដល់ការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងជម្រុញដល់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោត ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត ។ ទី៣. អាជ្ញាធរខណ្ឌត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងមន្ទីរផែនការរាជធានីភ្នំពេញ ក្នុងពន្លឿន ជម្រុញបន្ថែម​ទៀត​ក្នុងការពិនិត្យ និងធ្វើឲ្យកាត់តែមានសុក្រិតភាព​ក្នុងការកំណត់​អត្តសញ្ញាណគ្រួសារកីក្រកម្រិត ១ និងកម្រិត២ ដើម្បីទទួល​បានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ។
ទី៤. ស្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសមត្ថភាព​ខ្លួនឯង ដើម្បី​មានលទ្ធភាព ដឹកនាំ និងទទួល​ខុសត្រូវ​លើការងារនិងតួនាទីរបស់ខ្លួន ។ អំណោយសម្រាប់ថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ទឹកស៊ីអ៉ីវ ២យួរ ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ ១កេស អាល់កុល ១ដប និងថវិកាមួយចំនួន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង