ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា​រាំ​កម្ពុជា​ឈ្នះ​មេដាយ​ជាច្រើន​គ្រឿង​នៃ ​“12th Cebu Open DanceSport Online Compe tition”

104

​ ​ភ្នំពេញ​៖​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​អ្នកស្រី​ហង់​ស៊ីម៉ន​បាន​និយាយថា​ឮ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​ចូលរួម​ប្រកួត​កីឡា​រាំ​តាម​អន​ឡាញ​ដែលមាន​ឈ្មោះថា “12th Cebu Open DanceSport Online Compe tition” ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១០-១១ ខែតុលា ឆ្នាំ​២០២០ នៅ​ប្រទេស​ហ្វីលីពីន​ក្នុងនោះ​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ​។​

​លោកស្រី​បាន​បន្តថា សម្រាប់​វិញ្ញាសា​កុមារី​អាយុ​៩​ឆ្នាំ​ចុះ ក្បាច់ Jive ដោយ​កុមារី លាង ឡុង​អឺ ចំណាត់ថ្នាក់​លេខ​៤ វិញ្ញាសា​កុមារា​អាយុ​៩​ឆ្នាំ​ចុះ ក្បាច់ Cha Cha Cha កុមារា ឡុង ចំណូល ចំណាត់ថ្នាក់​លេខ​៣ វិ​ញ្ញា សា​កុមារី​អាយុ​១០-១១​ឆ្នាំ ក្បាច់​Jive និង Cha Cha កុមារី យូ ប៉ារីស បាន​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​។​
​ចំណែក​វិញ្ញាសា​កុមារា​អាយុ​១០-១១​ឆ្នាំ ក្បាច់ Cha Cha និង Jive កុមារា ឱ មេត្តា បាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៥ វិញ្ញាសា​Junior 2 Boy 3 Dance- CRJ កុមារា សេង សុខ​គ័ង ចំណាត់ថ្នាក់​លេខ​៣ វិញ្ញាសា Adult Open Boy 3 dance- CRJ សេង សុ​គីម ចំណាត់ថ្នាក់​លេខ​១ និង​វិញ្ញាសា Junior1 Girl Cha Cha ដោយ ឱ រចនី ចំណាត់ថ្នាក់​លេខ​៥ និង​ក្បាច់ Jive ចំណាត់ថ្នាក់​លេខ​១
​ដោយឡែក​វិញ្ញាសា Junior2 Girl ក្បាច់ Jive ហ៊ាន លក្ស្មី បាន​ចំណាត់ថ្នាក់​លេខ ៥ វិញ្ញាសា Youth Girl Cha Cha ម៉ូ​វ ដា​នី​តា ចំណាត់ថ្នាក់​លេខ​១ វិញ្ញាសា Youth Girl Jive ដោយ ម៉ូ​វ ដា​នី​តា ចំណាត់ថ្នាក់​លេខ​៤​និង​វិញ្ញាសា Youth Boy 5 Dance-SCRPJ ជុំ លី​ហៀ​ង ចំណាត់ថ្នាក់​លេខ ១៕

អត្ថបទដែលជាប់ទាក់ទង