ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លែងទាំងទឹកភ្នែករលីងរលោង លោកគីម ជុងអ៊ុន អរគុណដល់កងទ័ពចំពោះការពលីកម្មរបស់ពួកគេ និងសុំអភ័យទោស ពីប្រជាជន ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង

89

ថ្លែងនៅក្នុងសន្ទរកថា កំឡុងពេលនៃពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េខាជើង កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកគីម ជុងអ៊ុន បានថ្លែងទាំងទឹកភ្នែលរលីងរលោងថា លោកអរគុណដល់កងទ័ពដែលបានប្រមូលផ្តុំគ្នា ឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ដែលបានបំផ្លាញនាពេលថ្មីៗនេះ និងបានចូលរួមទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។

ទន្ទឹមនឹងនោះ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ផលប៉ះពាល់នៃវិធានការប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាការដាក់ទណ្ឌកម្មអន្តរជាតិ ព្រមទាំងបញ្ហាគ្រោះធម្មជាតិជាដើម សុទ្ធសឹងតែជាឧបសគ្គដែលរារាំងរដ្ឋាភិបាលមិនឲ្យធ្វើតាមការសន្យា ក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋបាន។ លោកគីម ជុងអ៊ុន បានលើកឡើងយ៉ាងដូច្នេះថា«ការខិតខំនិងភាពស្មោះត្រង់របស់ខ្ញុំ គឺមិនគ្រប់គ្រាន់ទេក្នុងការកំចាត់ទុក្ខលំបាករបស់ប្រជាជនយើង។ ទោះជាយ៉ាងណា ប្រជាជនយើងនៅតែជឿជាក់លើខ្ញុំជានិច្ចហើយគាំទ្រជម្រើសនិងការប្តេជ្ញាចិត្តរបស់ខ្ញុំទោះបីវាជាអ្វីក៏ដោយ»៕

អត្ថបទដែលជាប់ទាក់ទង