ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​ពិនិត្យ​ភូមិសាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន​

56

​ឧ​ត្ត​រ​មានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​គណៈ​ស្នងការ​អញ្ជើញ​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ កងកម្លាំង​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩០៥ និង​បន្ត​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដល់​គោលដៅ​ប៉ុស្តិ៍​ប្រចាំការ​ប៉ុស្តិ៍​តា​ទុំ ប៉ុស្តិ៍​ភ្នំ​ចុង​ព្រិច ប៉ុស្តិ៍​ជាំ ព្រមទាំង​ត្រួតពិនិត្យ​ចំណុច​ទីតាំង​បង្គោល​ព្រំដែន ការកសាង​អង្គភាព អាគារ​ស្នាក់ការ សម្ភារៈ​ម​ធ្យោ​យ​បាយ ការថែរក្សា​ទុកដាក់​អាវុធ គ្រាប់ និង​ណែនាំ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ឱ្យ​កង​ម្លាំ​ង​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​ដើរល្បាត​ឱ្យបាន​ជាប់​ជាប្រចាំ និង​ត្រូវមាន​កិច្ចសហការ​ល្អប្រសើរ​ជាមួយ​អង្គភាព​យោធា ក៏ដូចជា​កងកម្លាំង​ដែល​នៅ​ទល់មុខ​គ្នា បន្ត​ខិតខំ​បំពេញ​ទួ​នាទី​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ និង​បង្កើន​ស្មារតី​សាមគ្គីភាព ពិសេស​ណែនាំ​ឱ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព និង​អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ​គោរព​តាម​វិធាន​សុខាភិបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​ក្រើនរំលឹក​ឲ្យ​កម្លាំង​ទាំងអស់​ចាប់ពីពេលនេះ​ទៅ​បន្ត ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង ត្រៀមចាំ​ស្ដាប់​បទបញ្ជា​ថ្នាក់ដឹកនាំ​៕​

អត្ថបទដែលជាប់ទាក់ទង