ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបកីឡាការ៉ាតេ៥ ហ្វឹកហាត់នៅស្តាតចាស់ ត្រៀមចូលរួមប្រកួតជើងឯកនៅខែនេះ

59

ភ្នំពេញ ៖កីឡាករ-កីឡាការិនីចំនួន៤២នាក់មកពីក្លិបកីឡាការ៉ាតេ៥ធ្វើការហ្វឹកហាត់ជាប្រចាំរៀងរាល់ថ្ងៃនៅស្តាតចាស់ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តឹការណ៍នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា ២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ ។
លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួងមហាផ្ទៃបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចឲ្យដឹងថា ក្នុងដំណាក់កាលត្រៀមប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០ ក្លិបកីឡាការ៉ាតេចំនួន៥បានមករួមគ្នាបង្វឹកកន្លែងតែមួយដែលមានកីឡាករ-កីឡាការិនី៤២នាក់ចូលរួមរាងរាល់ថ្ងៃរួមមាន ក្លិបក្រសួងការពារជាតិ ក្លិបក្រសួងមហាផ្ទៃ ក្លិបឫស្សីកែវ ក្លិបទីក្រុងសេះមកពីខេត្តព្រះសីហនុ និងក្លិបសុរិយា។
លោកគ្រូបង្វឹកបានបន្តថា ក្លិបទាំង៥ធ្វើការហ្វឹកហាត់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅស្តាតចាស់ ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យហាត់ក្លិបសុរិយា នៅល្ងាចកីឡាករ-កីឡាការិនីតែងតែសាកល្បងសមត្ថភាព និងបច្ចេកទេសជាមួយគ្នានិច្ចដើម្បីដកស្រង់បទពិសោធន៍របស់កីឡាករ-កីឡាការិនីពីក្លិបមួយទៅក្លិបមួយទៀត។
លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេស ២០១៩ ទទួលបានមេដាយសរុប១១គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងជាប់ចំណាត់ថ្នាក់លេខ២ ចំណែកកងយោធពលខេមរៈភូមិន្ទជាប់ចំណាត់ថ្នាក់លេខ ១៕

អត្ថបទដែលជាប់ទាក់ទង