ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉​ន ពិសី និង រ៉ា រយ៉ា​នរណា​ជា​អ្នកឈ្នះ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ?

86


​ ​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៧​តុលា​នេះ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by Cell Card ន​នឹង​ឈានដល់​ការប្រកួត​បញ្ចប់​វគ្គជ​ម្រុះ​ជុំ​
​ទី​១​ហើយ ។​
​ ​ខ្លា​ចាស់​យ៉​ន ពិសី​ក្លិប​សាល​វ័​ន្ដ​កីឡា​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​រ៉ា រយ៉ា​រប​ស្ក់​លិ​ប​អេ​ភូ​ថង​កីឡា ។​នេះ​ជាការ​ប្រ​
​កួត​មួយ​ដែល​ទាំងសងខាង​សុទ្ធតែ​ប្ដេជ្ញា​ថា​ត្រូវតែ​ឆ្លង​ឲ្យ​ផុត​ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត ។​ពិសី​ជា​អ្នក​ប្រដាល់​ចាស់វស្សា​
​មួយរូប​ដែល​មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្លង់​វ៉ៃ​ល្អ​ក៏​ពិតមែនតែ​ចលនា​វ៉ៃ​ចេញ​របស់គេ​យឺត​និង​មិនសូវ​
​មាន​កលល្បិច ។​
​អ្នក​ប្រដាល់​រូបនេះ​គេ​វ៉ៃ​ច្រើនតែ​រក្សា​កម្លាំង ដើម្បី​ឲ្យ​វ៉ៃ​បាន​៥​ទឹក​យ៉​ន ពិសី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៧​ដង​ឈ្នះ​២៧​ដង ចាញ់​៧​ដង​
​និង​ស្នើ​ពិន្ទុ ៣ ដង ។​
​ ​ចំពោះ​រ៉ា រយ៉ា​វិញ​គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែលមាន​មហិច្ឆតារ​ធំ​ណាស់ ។​នៅពេល​ប្រកួត​គេ​ចូលចិត្ត​វាយ​សម្រុក​ភ្លាមៗ​ទៅលើ​គូ​
​ប្រកួត​ពិសេស​គេ​ចូលចិត្ត​វ៉ៃ​ប្ដូរ​កែង កណ្ដាប់ដៃ និង ជង្គង់​ជាមួយ​គូប្រកួត​ណាស់ ។​អ្នក​ប្រដាល់​រូបនេះ​ច្រើនតែ​ធ្វេសប្រហែស​ក្នុងការ​ការពារ​
អ្ញចឹង​ហើយ​ទើប​ជា​ញឹកញាប់​គេ​រងរបួស​ដោយសារ​គូប្រកួត ។​
​ ​រ៉ា រយ៉ា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៥​ដង ឈ្នះ​១៥​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​ជំនួប​រវាង​អ្នកលេង​ជើងចាស់​និង​អ្នកលេង​
​ជើង​ថ្មី​មិនដឹងថា​នរណា​ជា​អ្នក​ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​នោះទេ ។​សូមបញ្ជាក់ថា​មកទល់​ពេលនេះ​មាន​អ្នក​ប្រដាល់​៧​រូប​
​ហើយ​ដែល​កក់​កៅអី​ជុំ​ទី​២​ហើយក៏​មាន​៧​រូប​ដែរ​ដែល​ខ្ទាត​ចេញពី​ការប្រកួត ។​នរណា​ជា​អ្នកខ្លាំង​ទី​៨ ?
​ ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹ​តុ​ត្កា​រ​ណ័​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​អ្នកលេង​ជើង​កន្ត្រៃ​ហោះ​ធា នុ​រាជ​ក្លិប​ម្កុដ​
​រាជសីហ៍​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន់ សុវណ្ណ​ក្លិប​នាគរាជ​ចតុមុខ ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​នេះ​ជាការ​ជួបគ្នា​ដោយ​កម្រ​របស់​អ្នក​ប្រដាល់​វ័យ​ចំណាស់​ទាំង​
២​រូបនេះ ។​សុវណ្ណ​មាន​កម្លាំង​អស្ចារ្យ​ណាស់ កណ្ដាប់ដៃ​របស់គេ​ក៏​ធ្ងន់​ដែរ ។​ចំពោះ​ធា នុ​រាជ​វិញ​ក្រៅពី​កណ្ដាប់ដៃ​ជង្គង់ និង កែង​នោះ​ស្នៀត​
​ជើង​គេ​អស្ចារ្យ​ណាស់ ។​
​ ​គេ​លោត​ទាត់​ផ្កាប់​ចាន និង​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ​បានល្អ​រហ័ស​មិនតែប៉ុណ្ណោះ​ស្នៀត​ជើង​របស់គេ​ភាគច្រើន​ទាត់​ចំ​គោលដៅ​
​បានល្អ ។​មាន​អ្នក​ប្រដាល់​មិនតិច​នាក់​ទេ​ដែល​សន្លប់​ដោយសារ​ស្នៀត​ទាត់​ផ្កាប់​ចាន និង នាគ​វ័ធ​កន្ទុយ​របស់​ធា នុ​រាជ ។​សង្ឃឹមថា​ផាន់ សុ​
​វណ្ណ​មិន​ប្រហែស​ចំពោះ​ស្នៀត​ពិសេស​នេះ​ទៅ​ចុះ ។​
​ ​សេក ចៅ​ជូត​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់ើ​ជើង​ខ្លាំង​សៀវ ង៉ុ​យ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២
​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​ចៅ​ជូត​ជា​អ្នកខ្លាំង​ជំនាន់​ក្រោយ​ចំពោះ​សៀវ ង៉ុ​យ​ជា​អ្នកខ្លាំង​ជំនាន់​មុន ។​ចៅ​ជូត​មិនអាច​មើលស្រាល​សៀវ ង៉ុ​យ​បានទេ​តែ​ង៉ុ​យ​
​ក៏​មិនត្រូវ​ប្រហែស​ចំពោះ​ចៅ​ជូត​ដែរ ។​នរណា​ជា​អ្នកឈ្នះ​សម្រាប់​ការជួបគ្នា​នេះ ?
​ ​បាន លីម​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​អាំង សំអាត​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ដោយ​ប្រកួត​
​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​សំអាត​បាត់​មុខ​យូរហើយ​មិនដឹងថា​គេ​នៅ​វ៉ៃ​ល្អ​ដូច​មុន​ឬក៏​យ៉ាងណា​ឡើយ ចំពោះ​បាន លឹម​ក៏​ទំនងជា​
​មិន​ខ្សោយ​ទេ​ទើប​គេ​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​សំអាត​បែបនេះ ៕
​ ​

អត្ថបទដែលជាប់ទាក់ទង