ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយ ទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានបាយកញ្ចប់និងទឹកបរិសុទ្ធកម្លាំងកំពុងល្បាតដើម្បីសង្គ្រោះបន្តទៀត

76

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជន់លិចលំនៅឋានរបស់ពួកគាត់ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញជម្លៀសមកកាន់ទីទួលសុវត្ថិភាពរួចហើយ បានទទួលការឧបត្ថម្ភជាបាយកញ្ចប់ទឹកបរិសុទ្ធជាមួយនឹងការដាក់អោយស្នាក់នៅក្រោមរោងប្រក់តង់ ដែលរៀបចំឡើងដោយអាជ្ញាធររាជធានីភ្នំពេញ

   លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី ១៥តុលានេះដែរ ពោលគឺក្រោយពីដើរចែកបាយកញ្ចប់ជូនប្រជាពលរដ្ឋគ្រប់គ្នាហើយ លោកក៏បានបន្តដំណើរ ដោយឡើងជិះលើរថយន្តទ្រុងរបស់ទាហានជើងទឹក ដើម្បីពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះនៅតាមផ្ទះ ផ្លូវចំការដូង(២១៧)ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះ ដើម្បីបន្តកិច្ចការងារលើការងារសង្គ្រោះនិងបានដឹងពីស្ថានភាពពិតជាក់ស្តែង។

   លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា  នៅយប់នេះ កម្លាំងនឹងចេញល្បាត ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលគួរស្រួវ បើបងប្អូនប្រជាពលរដ្ឋមិនទាន់ចេញពីផ្ទះ ហើយត្រូវការសង្គ្រោះបន្ទាន់ សូមបងប្អូនទំនាក់ទំនង មកកាន់អាជ្ញាធរសង្កាត់ស្ពានថ្ម ដែលមានលេខ 015 466654 \ 0974932111 និងលោកមេប៉ុស្តិ៍លេខ 088 9554956 \ 0979595686 ។

   បើតាមអាជ្ញាធរបញ្ជាក់ថា ប្រជាពលរដ្ខរងគ្រោះនៅក្នុងតំបន់ខាងលើមានចំនួន២៨០០នាក់ ហើយក្នុងចំនួននេះ ចាប់តាំងពីយប់ថ្ងៃ១៤ តុលា រហូត

មកដល់ព្រលប់ថ្ងៃទី១៥ តុលានេះ កម្លាំងយើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបានប្រមាន២០០០នាក់ហើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅពេលនេះនឹងយប់នេះ អាជ្ញាធរនិងកងកម្លាំងបាននិងកំពុងបន្តសកម្មភាពជួយ សង្គ្រោះយ៉ាងជាប់ដៃបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង