ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចិញ្ចឹម​ក្រពើ បន្ទាប់ពី​ក្រពើ​មួយ​ក្បាល​រួច​ចេញពី​ទ្រុង​

56

 

​កណ្តាល ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​មហាជន និង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​អ្នកតាមដាន​ជាច្រើន ចំពោះ​ទីតាំង​សុវត្ថិភាព​ចិញ្ចឹម​ក្រពើ នៅក្នុង​ក្រុង​តាខ្មៅ​។

​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តកណ្តាល បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ ទីតាំង​ចិញ្ចឹម​ក្រពើ​ចំនួន​ពីរ​កន្លែង ស្ថិតក្នុង​ក្រុង​តាខ្មៅ​។

​ជា​លទ្ធផល ៖ ទីតាំង​ចិញ្ចឹម​ក្រពើ​ទាំងពីរ​នោះ មាន​កំពស់​តាម​ស្តង់ដា​បច្ចេកទេស និង​មាន​អ្នក​មើលថែរ​យ៉ាង​ដិតដល់​ជាប្រចាំ ធានាបាន​នូវ​សុវត្ថិ​ភាពល្អ តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ពុំមាន​ករណី​ដូច​ព័ត៌មាន​បង្ហោះ​ថា​ទឹក​ជន់​លិច​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង