ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់

59

 

កំពត៖ រដ្ឋបាលខេត្តកំពត សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ នៅតាមដងព្រែកជ្រាបជាព័ត៌មាន និង មានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ។

បើតាមសេចក្តីជូនដំណឺង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅអមសងខាងដងព្រែកកំពង់បាយជ្រាបថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០ នាទីព្រឹក មានកម្ពស់ ១៤៨,៨៩ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ៧៣៦,៥០ ម៉ែត្រគូបក្នុងមួយវិនាទី។ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយគ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់ នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។

អាជ្ញាធរខេត្តកំពត សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង