ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងចែកចាយថ្នាំញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន១៣កញ្ចប់ កាំភ្លើងAK47

59

កំពង់ឆ្នាំង:ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត លោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកប្រឆាំគ្រឿងញៀន និងលោក ពៅ ស៊ីផាន់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីវេលាម៉ោង 18:30នាទីល្ងាចថ្ងៃទី 16 ខែតុលា ឆ្នាំ 2020 បានបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនមួយករណី

នៅក្នុងភូមិកំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
និងបានឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់រួមទាំងថ្នាំញៀនចំនួន 13 កញ្ចប់និងអាវុធ AK47ស្វាយប៉ត់1ដើម ម៉ូតូមួយគ្រឿង ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ
1/ សុខ សាវី ប្រុសអាយុ31 ឆ្នាំ នៅភូមិកំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និង
2/ ឈ្មោះ ថេង សីហា ភេទប្រុសអាយុ29ឆ្នាំ នៅផ្សារព្រៃខ្មែរម្ចាស់ផ្ទះ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង