ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អតីត​ជា​ចៅអធិការ​វត្ត ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា កាន់កាប់​រូបភាព​អាសអាភាស​កុមារ អាយុ​ក្រោម ១៨​ឆ្នាំ​

8

 

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ន​ន់ និមល ជា​អតីត​ជា​ចៅអធិការ​វត្ត ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា កាន់កាប់​រូបភាព​អាសអាភាស​កុមារ អាយុ​ក្រោម ១៨​ឆ្នាំ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ដោយមាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ន​ន់ និមល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ (​អតីត​ជា​ចៅអធិការ​វត្ត​) មាន​ទីលំនៅ ភូមិ​អូ​តាប៉ាង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា​កាន់កាប់​រូបភាព​អាសអាភាស​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​។​
​ក្រោយពី​បានការ​សាកសួរ និង​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង