ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​ក្រពើ​មួយ​ក្បាល ដែល​បាន​រួច​ចេញពី​កសិដ្ឋាន ត្រូវ​អាជ្ញាធរ​ចាប់បាន​ហើយ

129

​ភ្នំពេញ​៖ សត្វ​ក្រពើ​មួយ​ក្បាល ដែល​បាន​រួច​ចេញពី​កសិដ្ឋាន​មួយ​នៅក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ ត្រូវ​អាជ្ញាធរ​ចាប់បាន​ហើយ នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងា​ថ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២០​។​

​អាជ្ញាធរ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា សត្វ​ក្រពើ​ទម្ងន់​ជាង​៣០​គីឡូក្រាម ដែល​រួច​ពី​កសិដ្ឋាន​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ខណ្ឌដង្កោ ដោយសារ​ទឹក​ជន់​លិច ត្រូវបាន​អាជ្ញាធរ រកឃើញ និង​ចាប់បាន​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។​

​ក្រពើ​មួយ​ក្បាល ដែល​រួច​ចេញពី​កសិដ្ឋាន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​សង្កាត់​ព្រែកកំពឹស និង​ប្រជា​ការពារ​តាម​ចាប់បាន​មកវិញហើយ​។​

​បើតាម​សេចក្ដីរាយការណ៍ ក្រោយ​ចាប់បាន​សមត្ថកិច្ច​ប្រគល់​ក្រពើ​មួយ​ក្បាល​នេះ ជូន​ម្ចាស់​កសិដ្ឋាន​វិញ និង​បាន​ណែនាំ​ម្ចាស់​ទីតាំង ត្រូវ​បង្កើន​ពង្រឹង​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ដើម្បី​រក្សា​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សត្វ​ក្រពើ​មួយ​ក្បាល​នេះ បាន​រួច​ចេញពី​កសិដ្ឋាន​មួយកន្លែង​នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ទី​ដែល​កំពុង​រង​នូវ​ការវាយប្រហារ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​។ កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ គឺជា​កន្លែង​ដែល​ចិញ្ចឹមសត្វ​ក្រពើ​យូរណាស់​មកហើយ ដែលមាន​ម្ចាស់​កសិដ្ឋាន​ឈ្មោះ កាំ​ង ស្រៀ​ន និង​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​។ ក្នុង​កសិដ្ឋាន​នោះ​ចិញ្ចឹម​ក្រពើ​សរុប​ជាង​១.០០០​ក្បាល​៕​

អត្ថបទដែលជាប់ទាក់ទង