ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ចាប់ប្រពន្ធដែលប្រើពូថៅ កាប់សម្លាប់ប្តៅ

57

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ នៅចំណុចលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសំណាក់កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឧត្តមសេនីយ៍ស្នងការ សម សាមួន និងមានការសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងស្ពឺ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ គឺជាប្រពន្ធក្រោយរបស់ជនរងគ្រោះ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយរបស់ជនរងគ្រោះ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅមកលបកាប់ជនរងគ្រោះដែលកំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន ហើយមូលហេតុនៃអំពើឃាតកម្មនេះ គឺដោយសារតែចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរងគ្រោះផឹកស្រាស្រវឹង គំរាមសម្លាប់ខ្លួនចោលរហូត។ ដោយមានការភ័យខ្លាចប្តីសម្លាប់ ទើបបានជាខ្លួនទៅសម្លាប់ប្តីឲ្យបានមុន ។

សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង