ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែអត់បើកលុយអោយ ៣ខែ ជនជាតិចិនមួយក្រុមជាង​៣០នាក់​នាំ​គ្នា​ ធ្វើ​កូដកម្ម​ តវ៉ា​ ខណៈ​បុរសជនជាតិចិន​ម្នាក់​ ប្រុង​លោតពីលេី​អាគារ​សម្លាប់​ខ្លួន

354

 

ភ្នំពេញ​ : មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី ២១ របស់អគារការដ្ឋានសំណង់មួយ​ យីហោ​ ជិន​យ៉ាង​ស៊ីង​ ខណៈ​មាន​ជន​ជាតិ​ចិន​ ជាង​៣០នាក់​ទៀត​ បាន​នាំ​គ្នា​ បិទ​ផ្លូវ​ ធ្វើ​ការ​តវ៉ា​ ទាមទារ​ ឲ្យ​ថៅកែ​បេីក​ប្រាក់​ខែ​ ចំនួន​៣ខែ​ អោយ​ពួក​គាត់​ ជាង​៨០ម៉ឺន​ដុល្លារ​ ។
​ ហេតុ​ការ​ណ៍​នេះបង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ នៅ​វេលា​ម៉ោង​ ៣រសៀល​ ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០២០​ ចំនុច​អាគារ​ យីហោ​ ជិន​យ៉ាង​ស៊ី​ង​ ផ្លូវ​៥០៨​ ភូមិ​៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុម​ប្រហែលជាង​៣០នាក់​ក្នុងនោះមានកម្មករខជនជាតិខ្មែរដែរ បាននាំគ្នាប្រមូលផ្ដុំ លេីកស្លាក​ពិដា​ បិទ​ផ្លូវ​លេខ៥០៨តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែអោយចំនួន ៣ខែមកហើយនោះ។លុះក្នុងពេលធ្វើការរតវ៉ា​ មិនទាន់មានដំណោះស្រាយ ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ឡើងទៅលើដំបូលអាគារជាន់ទី ២១ ប៉ុនប៉ងលោតសម្លាប់ខ្លួននិងបង្កអោយមានការភ្ញាក់ផ្អើលហើយអាជ្ញាធរបានសម្របសមហរួលអោយចុះមកនិយាយនៅជាន់ផ្ទាល់ដីវិញ​ បេីតាម​អ្នក​ បកប្រែ​បានអោយ​ដឹង​ថា​ កម្មករ​សរុប​ មានជាង​៦០​នាក់​ មាន ខ្មែរ​១០នាក់​ ហេីយ​អ្នក​ដែល​នាំ​គ្នា​ មក​ បិទ​ផ្លូវ​តវ៉ា​ គឺ​មាន​ជាង​៣០នាក់​ ជាតំណាង​ ដេីម្បី​អោយ​ ថៅកែ​ក្រុមហ៊ុន​ បេីក​ប្រាក់​ខែ​អោយ​ ពួក​គាត់​ ដែល​មានលុយ​ចំនួន ជាង៨០ម៉ឺន​ដុល្លារ​ តែ​ពេល​នោះ​មាន​អ្នក​ចេញ​មុខមក​ សម្របសម្រួល​ ដោយ​អោយ​លុយ​ចំនួន​២ម៉ឺន​ដុល្លារ​តែ​ពួក​កម្មករ​ ជន​ជាតិ​ចិន​ មិន​ព្រម​ទទួល​យក​នោះ​ទេ​ តំលៃខុសមេឃនិងដី ។ ​ ក្នុង​ករណី​នេះ​ដែរ​ ក៍មាន​កម្លាំងគណ:បញ្ជាការឯកភាពសាលាខណ្ឌសហការ​សមត្ថកិច្ច​ អធិការដ្ឋានខណ្ឌ​ចំការមន​ បានចុះ​ទៅ​ សម្របសម្រួល​ ដោយ​អោយ​ពួក​គាត់​ អែប​ខាងកុំ​អោយ​មាន​ការ​បិទ​ផ្លូវ​បែបនេះប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ហេីយ​ភាគី​ក្រុម​ កូដកម្ម​ជន​ជាតិ​ចិន​ ក៍យល់ព្រម​អែប​ខាង​ តាម​អាជ្ញាធរ​នែនាំ​ផងដែរ​ ។

​ លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់អ្នកយកព័ត៍មានអោយដឹងថាការផ្ទុះការតវ៉ាអាជ្ញាធរធ្វើការព្យាយាមសម្របសម្រួលយូរដែរហើយតែចំនួនទឹកប្រាក់ដែលមានអ្នកបក់ប្រើថាចំនួនជាង៨០មុឺនដុល្លាវាជាទឹកប្រាក់ចំនួនធំណាស់ហើយរកមេការមិនឃើញមិនដឹងទៅណាក៏មិនដឹងថាត្រូវធ្វើយ៉ាងតែក្នុងនោះមានតំណាងម្នាក់ចេញមកអោយតែលុយ២មុឺនដុល្លាតែពួកគាត់នៅតែមិនព្រមរហូតមកដល់រសៀលមានផ្ទុះការតវ៉ាតែម្ដងយ៉ាងណាក៏ដោយបានសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមនអោយនគរបាលបក់ប្រែភាសាចិនថាកុំបិទផ្លូវសាធារណ:ជាទង្វើខុសច្បាប់និងប៉ះពាល់ដល់អ្នកដំណើរលុះ​មកដល់​ម៉ោង​ ៥និង​៣០នាទី​ល្ងាច​ថ្ងៃ​ដដែល​ ក្រុម​កម្មករ​បាននាំ​គ្នា​ រំសាយ​រក​កន្លែង​សម្រាករៀងៗខ្លួន​ ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ ពី​ភាគី​ណាមកតំណាងច្បាស់លាស់នោះទេ ។

ក្រោយជំនួបដោះស្រាយ លោក អាំង សិរីពិសិដ្ឋ បានអោយដឹងថា លទ្ឋផលគូភាគីបានឯកភាព ថានៅថ្ងៃស្អែក មានការផ្តល់ប្រាក់បណ្តោះអាសន្នទៅខាងភាគីកម្មករចំនួន២ម៉ឺនដុល្លារ ។ ហើយភាគីតំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រមូលលុយមកទូរទាត់ជូនភាគីកម្មករ មិនលើសពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នា២០២០ ។
ជាមួយគ្នានេះ ភាគីកម្មករ និងតំណាងក្រុមហ៊ុន បានឯកភាពគ្នា ឈប់ធ្វើបាតុកម្ម ចាប់ពីថ្ងៃស្អែកទៅ ៕

អត្ថបទដែលជាប់ទាក់ទង