ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគជនជាតិចិននិងកូរ៉េ ប្តឹង អតីត ឧកញ៉ាហូ ចំរើន ស៊ីដាច់លុយរកស៊ីរួមគ្នា  ជាង២០០លានដុល្លារ

224

ភ្នំពេញ៖ខណៈជនល្មើស ហូ ចំរើន កំពុងជាប់ឃុំក្នុងពន្ធនាគារនោះ ស្រាប់តែអ្នកវិនិយោគជនជាតិចិនចំនួនពីរនាក់ និង ជនជាតិ កូរ៉េម្នាក់ បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗពីគ្នា ទៅ តុលាការ ដែលមានកម្មវត្ថុប្តឹងអតីត ឧកញ៉ា ហូ ចំរើន ពីបទ ស៊ីដាច់លុយ ជាង២០០ លានដុល្លារ ដែលចូលហ៊ុនរកស៊ីរួមគ្នា ។

លុយ ទាំងនោះ គឺ តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានី ភ្នំពេញ បានចេញដីកាកោះ អញ្ជើញដើមបណ្តឹងម្នាក់ ឱ្យចូលបំភ្លឺ នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ។

ពាក្យបណ្តឹង នេះ បានកើតឡើង ក្រោយពេលដែល អតីតឧកញ៉ា ហូ ចំរើន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ពីបទ គំរាមកំហែងថានឹងសម្លាប់ និង បទប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយជាប់ពន្ធនាគារ លោកហូ ចំរើន អាយុ៣៨ឆ្នាំ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់រំលាយតំណែងទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង