ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួងមហាផ្ទៃ គ្រង​តំណែង​ជើងឯក ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១

90

​ភ្នំពេញ​៖​ក្លិប​កីឡាវាយកូនឃ្លីលើតុ​នៃ​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយ​គ្រង​តំណែង​ជើងឯក​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្លិប​កីឡាវាយកូនឃ្លីលើតុ​។​
​ក្នុង​ឳ​កាល​ពិធី​បិទ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ ២០២០​នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ដោយមាន​អញ្ជើញ​ចូលរួម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​។​
​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយ​សរុប​ចំនួន​១៩​គ្រឿង​ក្នុងនោះ​មេដាយមាស​ចំនួន​៧​គ្រឿង មេដាយប្រាក់​៦​គ្រឿង និង​មេដាយសំរិទ្ធ​៦​គ្រឿង ហើយ​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ស៊ី​ធី​ស្ព​ត (​ច្បារអំពៅ​)​ទទួលបាន​មេដាយមាស​១​គ្រឿង ក្លិប​កីឡាវាយកូនឃ្លីលើតុ​សន្ធ​រ​មុខ​ថ្មី​ទទួលបាន​មេដាយ​៥​គ្រឿង​ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង​។​
​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ឌីណាមិច​ទទួលបាន​មេដាយ​២​គ្រឿង​ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​។ ចំណែក​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម​ទទួលបាន​មេដាយ​មេដាយសំរិទ្ធ​១​គ្រឿង​ដូចគ្នា​៕


អត្ថបទដែលជាប់ទាក់ទង