ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានក្រុមហ៊ុនដឹកជញ្ជូនសំរាម ដែលមានស្តង់ដាអន្តរជាតិចំនួន៣នឹងចេញប្រតិបត្តិការលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ នៅដើមខែកុម្ភៈឆ្នាំ២០២១នេះ

58

តាមគម្រោងនឹងមានក្រុមហ៊ុនដឹកសំរាមចំនួន ០៣ដែលជាក្រុមហ៊ុនមានលក្ខណះអន្តរជាតិ នឹងចេញប្រតិបត្តិការ លើការ ប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នាដើមខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះហើយ ពោលគឺក្រោយពីក្រុមហ៊ុនទាំងបីនេះ បានសម្រេចជ្រើសរើសជាប់សព្វគ្រប់។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងកាលពីរល្ងាចថ្ងៃទី២៤តុលានេះថា រដ្ឋបាលរាជធានីភ្នំពេញនឹងបិទការទទួលពាក្យស្នើសុំ ដើម្បីបន្តនីតិវិធីនៃការជ្រើសរើសលក្ខណៈសម្បត្តិ យកក្រុមហ៊ុនចំនួន៣ ដើម្បីប្រតិបត្តិការ លើការប្រមូលនិងដឹកជញ្ជូន
សំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ក្រុម
ហ៊ុនទាំង៣ដែលបានជាប់នៅក្នុងការជ្រើសរើសនេះនឹងចេញប្រតិបត្តិការលើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ នាដើមខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ ដោយបែងចែកជា៣តំបន់ ដើម្បីធ្វើសកម្មភាពប្រមូលសំរាម ៕

អត្ថបទដែលជាប់ទាក់ទង