ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃគ្រងតំណែង ជើងឯកការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី១

59

ភ្នំពេញ៖ក្លិបកីឡាវាយកូនឃ្លីលើតុនៃក្រសួងមហាផ្ទៃដណ្តើមមេដាយគ្រងតំណែងជើងឯកព្រឹត្តិការណ៍នៃការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិក្លិបកីឡាវាយកូនឃ្លីលើតុ។
ក្នុងឳកាលពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ ២០២០នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយមានអញ្ជើញចូលរួមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និង អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន។
ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃដណ្តើមមេដាយសរុបចំនួន១៩គ្រឿងក្នុងនោះមេដាយមាសចំនួន៧គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ហើយក្លិបកីឡាវាយកូនឃ្លីលើតុស៊ីធីស្ពត (ច្បារអំពៅ)ទទួលបានមេដាយមាស១គ្រឿង ក្លិបកីឡាវាយកូនឃ្លីលើតុសន្ធរមុខថ្មីទទួលបានមេដាយ៥គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។
ក្លិបកីឡាវាយកូនឃ្លីលើតុឌីណាមិចទទួលបានមេដាយ២គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ចំណែកក្លិបកីឡាវាយកូនឃ្លីលើតុALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្មទទួលបានមេដាយមេដាយសំរិទ្ធ១គ្រឿងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង