ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អារ៉ាប៊ីសាអូឌីតចាប់ផ្តើម បើកឲ្យអ្នកធ្វើហាជីអ៊ុំរ៉ោះពីបរទេស ចូលចាប់ពីថ្ងៃទី១វិច្ឆិកាខាងមុខ

35

 

អារ៉ាប៊ីសាអូឌីត៖ អ្នកធ្វើធម្មយាត្រាបរទេសដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំមកពីក្រៅប្រទេសនឹងត្រូវបានអនុញ្ញាតិអោយធ្វើហាជ្ជីអ៊ំរ៉ោះក្នុងដំណាក់កាលទី ៣ នៃការបន្ធូរបន្ថយជាបណ្តើរ ៗ នៃសេវាកម្មអ៊ុំរ៉ាមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមវិធានការបង្ការនិងពិធីការបង្ការដែលចេញដោយក្រសួងហាជ្ជីនិងអ៊ុំរ៉ោះដើម្បីរារាំងការឆ្លងរាលដាលនៃមេរោគឆ្លងវីរុសនេះអ្នកធម្មយាត្រាត្រូវធ្វចត្តឡីស័ករយៈពេក៣ថ្ងៃនៅពេលមកដល់ ។ក្រុមហ៊ុនឬស្ថាប័នដឹកនាំហាជ្ជីអ៊ុំរ៉ោះ ទាំងអស់ត្រូវតែគោរពតាមបទបញ្ជារបស់ក្រសួងនិងត្រួតពិនិត្យបទប្បញ្ញត្តិក្នុងការទទួលភ្ញៀវពីខាងក្រៅប្រទេស។

យោងទៅតាមបទប្បញ្ញត្តិអ្នកធ្វើធម្មយាត្រាត្រូវតែមានវិញ្ញាបនប័ត្រតេស្ត៍សុខភាពដែលបង្ហាញថាពួកគេមិនមានមេរោគឆ្លងដែលត្រូវបានចេញដោយមន្ទីរពិសោធន៍ដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេសរបស់ពួកគេមិនលើសពី ៧២ ម៉ោងចាប់ពីពេលដែលយកគំរូរហូតដល់ពេលវេលានៃការចាកចេញទៅអារ៉ាប៊ីសាអូឌីត។ Saudi Guazette៕

អត្ថបទដែលជាប់ទាក់ទង