ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ស្នើឲ្យមន្ទីរ ស្ថាបន័ពាក់ព័ន្ធ ខេត្តស្វាយ រៀង ត្រូវបន្ដ សហការគ្នាឲ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋ និងកសាង ហេដ្ឋរចនា សម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ

44

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមជួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ទឹកភ្លៀង នៅខេត្តស្វាយ រៀង នារសៀលថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាន ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរ យកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ។
លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួនៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសាជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពសរសង្គម ដើម្បីជួយដល់កម្មករ កម្មការិនីជាដើម ។
លើសពីនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងសុវត្ថិភាព៖ ១.សូមប្រជា ពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើងជាយថាហេតុ។ ២.សូមប្រុង ប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ការពារនូវជំងឺកូវី១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

ជាពិសេស លោកជំទាវក៏បានជម្រុញឲ្យ មន្ទីរជំនាញទាំង ៤ រួមមាន មន្ទីរសារធារណៈការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក និងឧត្តុនិយម ត្រូវសហការគ្នាឲ្យល្អក្នុងការជម្រុញជួយដល់ប្រជាពលរដ្ឋក្នុងការផ្តល់គ្រាប់ពូជ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវ និងថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ កម្លាំងប្រដាប់ អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
អំណោយសម្រាប់ ៥២គ្រួសារដែលទទួលបាននាពេលនេះ រួមមាន មួយគ្រួសារ ទទួលបាន អង្ករ ក្រណាត់កៅស៊ូតង់ ធុងទឹកជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេលបត់ ឃីត និងថវិកា៥ម៉ឺនរៀល ។ ចំណែកឯ អង្គភាពទាំង១១ ទទួលបាន មី អង្ករ ទឹកដោះគោ និងទឹកសុទ្ធ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង