ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ ១នាក់ និង​ មិនមានជាសះស្បេីយ​​ទេ ​​

30

 

រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ២៧​ តុលា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ (ករណីនាំចូល​ ជនជាតិ​បារាំង​)​ ដូច្នេះចំនួនសរុបកេីន ២៨៨នាក់ ចំនួនសំរាកនៅពេទ្យ​កេីន​ ៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៨៣នាក់ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 175786 ស្មេីនឹង​ 10526 ក្នុង១លាន នាក់៕

 

អត្ថបទដែលជាប់ទាក់ទង