ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ចំណុចដែលអាជ្ញាធរខណ្ឌទួលគោក ជំរុញឲ្យមន្ត្រីទាំងអស់អនុវត្តឲ្យបានល្អប្រសើរ ក្នុងកិច្ចការពារសន្តិសុខនិងសុខមាលភាពជូនប្រជាពលរដ្ឋ

65

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានណែនាំនិងជំរុញឲ្យអាជ្ញាធរក្រោមឱវាទទាំងអស់យកចិត្តទុកដាក់ទៅលើការងារ៣ចំណុចសំខាន ដែលមានទាំងការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩  ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងបន្តការផ្សព្វផ្សាយវេទិកាសាធារណៈនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋ។

   ការជំរុញបែបនេះរបស់លោកឯក ឃុនដឿនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ ក្រោមវត្តមានលោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក។

   លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា ការងារ៣ដែលយើងត្រូវអនុវត្តចំពោះមុខនេះ ដោយពេលនេះជំងឺកូវីដ១៩ បាននិងកំពុងរីករាលដាលនៅឡើយទេ ដូច្នេះទេ តម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចយើងទាំងអស់ចូលបង្ការទប់ស្កាត់ជម្ងឺនេះ ពិសេសណែនាំនិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ថែមពីលើនេះពាក់ព័ន្ធនឹងពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខាងមុខនេះ ក្នុងនាមអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច យើងត្រូវតែរៀបចំអោយបានល្អប្រសើរទាំងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងពិធីបុណ្យនេះ ជាមួយនឹងតាមផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋដាក់ទង់ជាតិដើម្បីអបអរពិធីបុណ្យនេះផងដែរ។ ត្រូវបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីចង់ដឹងអំពីសំណូមពរ សំណើររបស់បងប្អូនប្រជាពលរដ្ឋ ថាតើពួកគាត់មានបញ្ហាអ្វី មានកង្វល់អ្វី យើងអាចជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលាដែលពួកគាត់ចង់បាន៕

 

អត្ថបទដែលជាប់ទាក់ទង