ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធចុះពិនិត្យនិងធ្វើរបាយករណ៍បន្ទាន់នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយជំនន់ទឹកភ្លៀង ដើម្បីជួសជុលនិងស្តារឡើងវិញ

83

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ធ្វើរបាយការណ៍អោយបានជាក់លាក់និងជាបន្ទាន់ដើម្បីស្រង់ទិន្នន័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ ។ការជំរុញបែបនេះគឺ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញមាន

របាយការណ៍ជាក់លាក់មួយបញ្ជូនទៅក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសុំថវិកាជាតិយកមកធ្វើការជួសជុលកែវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនេះឲ្យបានល្អប្រសើរឡើងវិញ។

  ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ។

   លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាខណ្ឌមួយចំនួនពិសេស ខណ្ឌនៅជាយក្រុងបានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដូច្នេះទេលោកស្នើឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងអស់រួមជាមួយនិងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យនិងធ្វើរបាយការណ៍ឲ្យបានលឿន ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជូនទៅរាជរដ្ឋាភិបាលក្នុងការសុំថវិកាយកមកធ្វើការជួសជុលកែលម្អ ការខូចខាតនេះឡើងវិញ ពិសេសគឺការកសាងនូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាលផ្លូវដែលខូចខាតមួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករដែលខូចខាតផលស្រូវ ដំណាំរួមផ្សំយើងក៏នឹងត្រូវផ្តល់ជូនពួកគាត់ផងដែរ។

   លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្នុងអំឡុងនៃការនៃការលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំនិងចុះបញ្ជាផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទេផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានានិងមានលក្ខណៈធ្ងន់ធ្ងរជាងនេះ តែដោយការខិតខំប្រឹងប្រែងជំរុញពីសំណាក់លោកអភិបាលរាជធានីភ្នំពេញក្នុងការដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងរាជធានីភ្នំពេញនេះ ជាមួយនឹងកាយពង្រីកប្រឡាយបង្ហូរទឹកជាដើមបានធ្វើអោយផលប៉ះពាលមានលក្ខណៈធូស្រាល។

    លោកបញ្ជាក់ថា ការពង្រីកនៅប្រឡាយបង្ហូរទឹកមានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយ ក្នុងទំហំដដែលដោយមិនមាន ការលុបដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណា កុំឲ្យមានបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ លិចលង់នៅឆ្នាំក្រោយៗទៀត៕

 

អត្ថបទដែលជាប់ទាក់ទង