ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េរូ ទុកថវិកា២៦ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញពីវិបត្តិ COVID-19

93

លោកប្រធានធិបតីប៉េរូ បានលើកឡើងបន្ថែមថា សមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព ដើរទន្ទឹមគ្នាជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃមហិច្ឆតាបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

គម្រោងនេះរួមបញ្ចូលទាំងជំនួយហិរញ្ញវត្ថុ សម្រាប់គ្រួសារក្រីក្រ ចំនួន២,៨លាននាក់ និងកម្មករក្រៅផ្លូវការ ចំនួន៨០០.០០០នាក់ផងដែរ។

យោងតាមវិទ្យាស្ថានជាតិស្ថិតិ និងព័ត៌មានវិទ្យាសាស្ត្រ បានបង្ហាញថា សរុបមានជនជាតិប៉េរូ ចំនួន៦.៧២០.០០០នាក់ បានបាត់បង់ការងារ នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយសារវិធានការបិទប្រទេស ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរ៉ុស។

សូមបញ្ជាក់ថា ប៉េរូ គិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុសចំនួន៨៩០.៥៧៤ករណី ជាមួយនឹង៤៣.១៩៧ករណីស្លាប់៕

អត្ថបទដែលជាប់ទាក់ទង