ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូបុកអ្នកបណ្ដើរកង់ ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

59

កណ្ដាល៖សមត្ថកិច្ចប៉ូលិសបានអោយដឹងថា ដោយស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងមនុស្សបណ្ដើរកង់បណ្តាលអោយស្លាប់ម្នាក់និងរបួសម្នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវលេខ២៦១ ត្រង់ចំណុចភូមិកំពង់ប្រាសាទឃុំស្វាយអំពារស្រុកមុខកំពូលខេត្ដកណ្ដាលកាលពីម៉ោងជាង៧យប់នាថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះ។
សមត្ថកិច្ចបន្តទៀតថានៅថ្ងៃកើតហេតុខាងលើមានមនុស្សម្នាក់ឈ្មោះសុន ឈនភេទស្រីអាយុ៦៤ ឆ្នាំមានទីលំនៅភូមិកំពង់ប្រាសាទឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាលដោយបានជិះកង់តួស្រី ក្នុងទិសដៅពីជើង ទៅត្បូង ។លុះមកដល់ចំណុចកើតហេតុបានចុះពីលើកង់ហើយបណ្ដើរឆ្លងផ្លូវទៅទិសខាងកើត ស្របពេលនោះក៍មានម៉ូតូមួយគ្រឿងម៉ាក ហុងដាC125ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1GG3895 អ្នកបើកបររត់គេចខ្លួនបាត់ ធ្វើដំណើរពីជើង ទៅត្បូង ហើយបានជ្រុលចង្កូតមកបុកមនុស្សឈ្មោះសុន ឈនដែលបណ្ដើរកង់ឆ្លងកាត់ផ្លូវខាងលើ បណ្ដាលអោយរបួសធ្ងន់ដល់អ្នកបណ្ដើរកង់ហើយបានបញ្ចូនទៅព្យាបាលនៅពេទ្យបង្អែករការកោង១ តែអ្នករងគ្រោះបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
ក្រោយពីទទួលបានពត៌មានកម្លាំងប៉ុស្តិស្វាយអំពារនិងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយកម៉ូតូនិងកង់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
សេចក្តីសន្និដ្ឋាន ដោយអ្នកបណ្ដើរកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ថនៅពេលយប់ងងិត។រីឯម៉ូតូម៉ាកហុងដាC125ពាក់ផ្លាកលេខ ភ្នំពេញ1GG3895បើកបរលឿន៕

អត្ថបទដែលជាប់ទាក់ទង