ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម(ក២២) នាំយកអំណោយលោកហ៊ុន ម៉ានីទៅចែកជូន កម្លាំងប្រជាការពារសង្កាត់ជើងឯកចំនួន៤១រូប

109


ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០នេះលោក សាន វិសាល អគ្គលេខាធិការសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា(ក22) បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីទៅចែកជូនដល់ដៃកម្លាំងប្រជាការពារចំនួន៤១រូបនៅសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីទុកដោះស្រាយជីវភាព។
មានមតិថ្លែងនាឱកាស​ដ៏ថ្លៃថ្លានោះលោកសាន វិសាល បាននាំមកនូវការ ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ​ដល់កំលាំង ប្រជាការពារ​ទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនិងបច្ចប្បន្នដោយហ៊ានលះបង់​ពេលវេលានិងកំលាំង កាយចិត្តក្នុងការចុះជួយដល់ប្រជាជនក្នុងមូលដ្ឋាន​បានល្អប្រសើរក្នុងដំណាក់កាលនៃទឹកជំនន់​ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៃរាជធានីភ្នំពេញ។
លោកបន្តទៀតថាដើម្បី​ជាការផ្សាភ្ជាប់​រវាង​យុវជន និងកងកំលាំង​ប្រជាការពារ សង្កាត់ ខណ្ឌតាមរយៈ​លោកសាន វិសាល​នៅពេលនេះ សម្រាប់ប្រជាការពារម្នាក់ៗ ដោយទទួលបាន នូវអង្ករ២០គីឡូក្រាម ,មី១កេស ទឹកសុទ្ធ១កេស ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ។
នាឱកាសនោះកម្លាំងប្រជាការពារសង្កាត់ជើងឯក ខណ្ឌដង្កោ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមហ៊ុន ម៉ានីដែលជានិច្ចកាលឯកឧត្ដមតែងតែមានការយកចិត្តទុកដាក់ដោយបានគិតគូមកដល់កម្លាំងប្រជាជនជានិច្ចដោយបានផ្ដល់នូវអំណោយជាស្បៀងអាហារនិងថវិកាមកដល់កម្លាំងប្រជាការពារទុកសម្រាប់ដោះស្រាយជីវភាពតួយ៉ាងដូចនៅពេលនេះឬថ្ងៃនេះជាដើម៕

អត្ថបទដែលជាប់ទាក់ទង