ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នគរបាល​ព្រហ្មទណ្ឌ នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​ ឆបោក​

97

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០២០​ វេលា​ម៉ោង​១១​ និង​ ០០​ នាទី​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ លេខ​ ១៣៩០​ ក​១​ ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ២០២០​ របស់​លោក​ ហុ​ក​ ពៅ​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ សុខ​ កៅ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ចិន​ ចោទប្រកាន់​ពី​បទ​ ឆបោក​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ខែមករា​ ឆ្នាំ​២០១៧​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​សូ​រិ​យា​ សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង