ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​ បាន​បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន​ជាង ១​សែន​នាក់ ​និង​រង​របួស​ធ្ងន់​ ២​នាក់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ California

98

បរទេស​៖ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​ បាន​បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន​ជាង ១​សែន​នាក់ ​និង​រង​របួស​ធ្ងន់​ ២​នាក់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ California កាលពី​ថ្ងៃ​ច័ន្ទ ខណៈ​ដែល​ខ្យល់​បក់​ខ្លាំង​នៅ​ទូទាំង​រដ្ឋ ​បាន​ជំរុញ​ឲ្យ​មាន​ការ​កាត់​ផ្តាច់​ថាមពល​អគ្គិសនី​រាប់​ម៉ឺន​ខ្នង ​ដើម្បី​ការពារ​ឧបករណ៍​ប្រើប្រាស់​កុំ​ឲ្យ​ភ្លើង​ឆេះ​ថ្មី​បន្ថែម​ទៀត​។ ភ្លើង​ដែល​មាន​ផ្សែង​ខ្មៅ​ទ្រោល​ឡើង​ មាន​ទំហំ​រហូតដល់​ទៅជា​ង ២៩​គីឡូម៉ែត្រ​ក្រឡា​ បន្ទាប់ពី​បាន​ឆាបឆេះ​កាលពី​ព្រឹក​ព្រលឹម​នៅ​តំបន់ Orange County ភាគ​ខាង​ត្បូង​ទីក្រុង​ Los Angeles។ កម្លាំង​ខ្យល់​បោកបក់​បាន​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆេះ​ កាន់​តែ​ខ្លាំង​នៅ​តាម​ជួរ​ភ្នំ​ Silverado Canyon ​និង​ក្បែរ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ទីក្រុង Irvine ​ជាទី​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រហែល ២៨ម៉ឺន​នាក់​។ ហើយ​អណ្ដាតភ្លើង​ពុំ​ទាន់​អាច​គ្រប់គ្រង​បាន​នៅ​ឡើយ​ទេ​។

អត្ថបទដែលជាប់ទាក់ទង