ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនកូនប្រុស​វាយ​ឱ​ពុក​បង្កើត​របួស​ចិញ្ចើម ចំនួន ៣ កន្លែង ដាក់​ពន្ធនាគារ​

68

 

​ឧ​ត្ត​រ​មានជ័យ​៖ នៅ​រសៀល ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ​២០២០ ជន​ត្រូវ​ចោទ ឈ្មោះ ធៀន ផល ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ដែល​បាន​យក​ដំបង​ឈើ​ប្រវែង ៧១​សងទីម៉ែត្រ វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ (​ត្រូវជា​ឱ​ពុក​បង្កើត​) បណ្តាល​ឲ្យ​យ​រងរបួស​ចិញ្ចើម ចំនួន​៣ កន្លែង​នោះ ត្រូវបាន លោក វ៉េ​ត ហ៊ត់ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​ឧ​ត្ត​រ​មានជ័យ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ហើយ ដោយ​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​លោក​ប៉េង ហ៊ត់ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​បង្គាប់​ឱ្យ​ឃុំខ្លួន​លើ​ឈ្មោះ ធៀន សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ អ្នក​ឃ្វាលគោ ទីកន្លែង​កំណើត​នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ទីលំនៅ​បច្ចុប្បន្ន​មុន ពេល​ចាប់ខ្លួន​នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​លីវ ឪពុក​ឈ្មោះ ដុក រៀន ម្តាយ​ឈ្មោះ ថា​ន់ ប៉ាក កម្រិតវប្បធម៌​ថ្នាក់​ទី​១២​ថ្មី ទោស​ពីមុន គ្មាន ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ស្ថិតនៅ​ភូមិ​គោក​ភី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ផ្តន្ទាទោស​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។ បង្គាប់​មក លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឱ្យ​ឃុំខ្លួន​ឈ្មោះ​នេះ​ជា​បណ្តោះអាសន្ន ឱ្យបាន​សម្រេច​តាម​ដីកា​នេះ ៕

អត្ថបទដែលជាប់ទាក់ទង