ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គី លើកទី១ឆ្នាំ២០២០

97

ភ្នំពេញ៖លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០២០បានអញ្ជើញជាកិត្តិយសចូលរួមពិធីការប្រកួតកីឡាប៊ូលនិងប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីលើកទី១ឆ្នាំ២០២០ នៅបរិវេណវិទ្យាល័យជា ស៊ីម សាមគ្គី ។
លោកផាន់ ណិល នាយកវិទ្យាល័យ ជា ស៊ីម សាមគ្គីបានប្រាប់ឲ្យដឹងថា ការប្រកួតប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីធ្វើឡើងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
ដោយមានការឯកភាពនិងមូលមតិគ្នាសាលាបានធ្វើទីលានបន្ថែមបំនួន០៨កន្លែងបន្ថែមទៀតដើម្បីឲ្យបានសមស្របតាមតម្រូវការអ្នកប្រកួតថ្ងៃនេះ ចំពោះការចំណាយលើការធ្វើទីលាន២ ដែលធ្វើនៅឆ្នាំ២០១៤ គឺថវិកាបានមកពីការចូលរួមពីសប្បុរសជន និងសាលា។ ទីលា២ ទៀតនៅឆ្នាំ២០១៥ គឺសាលាបានទទួលការឧបត្ថម្ភទាំងស្រុងពី មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចំណែកទីលានចំនួន ០៨ ទៀតដែលបានធ្វើរួចដូចបានឃើញស្រាប់គឺបានពីការចូលរួមពីសប្បុសជនទាំងស្រុង ។
លោកបានបន្តថា ការប្រកួតថ្ងៃនេះដែរគឺដើម្បីស្ទាបស្ទង់សមត្ថភាពដើម្បីត្រៀមចូលរួមប្រកួតដណ្តើម បានរង្វាន់ “ គរុគុណ” ឆ្នាំ២០២០ របស់សម្តេចក្រឡាហោម ស ខេង និង សម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង