ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃុំខ្លួន​ជនសង្ស័យ ០២​នាក់  ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​២០៣០​គ្រាប់​

178

 

​កណ្តាល​៖​តុលាការ​ឃុំខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​។​

​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កោះធំ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​កន្លែង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ០២​នាក់ (​ស្រី​០១​នាក់​)​។​

​វត្ថុតាង​ចាប់យក​រួមមាន​: ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ៣០​កញ្ចប់​, ថ្នាំ​យ៉ាម៉ា ពណ៌​ក្រហម ចំនួន​២០៣០​គ្រាប់​, ថ្នាំ​គ្រវី ពណ៌​ផ្កាឈូក (​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន ៤៩​គ្រាប់​, ទូរស័ព្ទដៃ ចំនួន ០២​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០៤​គ្រឿង​, សម្ភារៈ​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង