ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១និងទី២ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរចូលមកខេត្តសៀមរាប ប្រមាណជា ៣៨,៦៤៣នាក់, បើគិតត្រឹមថ្ងៃទី ៣០ ខែតុលា

121

 

ខេត្តសៀមរាប៖ បើយោងតាមការអះអាងពីមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៣០និង៣១ ខែតុលានេះ ស្ថានភាពភ្ញៀវទេសចរចូលមកខេត្តសៀមរាប នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ និងទី២ មានចំនួនប្រមាណជា ៣៨,៦៤៣នាក់ ។
ប្រភពដដែលបានបន្តថា៖ ក្នុងនោះ៖ទី១/ ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣នាក់ ថយចុះ ៨៦,៥៤ភាគរយ បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៤៧៧៨នាក់ ។ ចំណែកទី២/ ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ៣.៨ ម៉ឺននាក់ (បីម៉ឺនប្រាំបីពាន់នាក់) ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១.៨ ម៉ឺននាក់ (មួយម៉ឺនប្រាំបីពាន់នាក់) និង ប្រមាណ ២ម៉ឺននាក់ទៀត ចូលទស្សនាតំបន់រមណី យដ្ឋាន និងសហគមន៍នានាក្នុងខេត្ត សៀមរាបដូចជា៖ នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូក បន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង