ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ឃាត់​ព្រះសង្ឃ​ក្លែងក្លាយ ពីបទ​ឆបោក បញ្ជូនទៅ​តុលាការ​

162

 

​ភ្នំពេញ ៖ ព្រះសង្ឃ​មួយអង្គ​បាន​ដើរ​បិណ្ឌបាត​ខុសពេល​ម៉ោង មានការ​សង្ស័យ​ប្ដឹង​នគរបាល​ហៅ​មក​ស្នាក់ការ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ​ចុងក្រោយ​គ​បុរស​ម្នាក់​ស្លៀក​ស្បង់​ជា​ព្រះសង្ឃ​ក្លែងក្លាយ ឃាត់ខ្លួន​ករណី​ឆបោក​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២ ខែ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ណុ​ច​មុខផ្ទះ​លេខ​៦០ ភូមិ​១ ផ្លូវ​ម៉ៅ​សេទុង សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។​

​បុរស​ឈ្មោះ អ៊ិន ទេព​ហៅ​សាយ អាយុ ៣០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​សង្កាត់​ដើម​គរ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឃាត់ខ្លួន​ពីបទ​ឆបោក ក្លែងបន្លំ​ឯកសណ្ឋាន​។​

​នគរបាល​ថា មុន​កើតហេតុ​បាន​បុរស​សង្ឃ​ក្លែងក្លាយ​ស្លៀកពាក់ និង​ដើរ​បិណ្ឌបាត តាម​ផ្ទះ​ប្រជាពលរដ្ឋ​ប្រាប់ថា មានបុណ្យ​ផ្កា​ដោយ​វត្ត​នៅ​ខេត្ត​ឆ្ងាយ​ខ្វះខាត​លុយ​សាងសង់ ហើយ​ប្រជាពលរដ្ឋ​ប្ដឹង​អាជ្ញាធរ​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ដោយ​សង្ស័យ​ដើរ​បិណ្ឌបាត ខុសពេល​វេលា​ហើយ​នគរបាល បាន​អញ្ជើញ​ព្រះ​មក​ប៉ុស្តិ៍​រដ្ឋបាល ហើយក៏​សាកសួរ​នាំ​ទើប​ព្រះសង្ឃ​១​អង្គ បាន​ឆ្លើយថា គាត់​មិនមែន​ព្រះសង្ឃ​ពិតប្រាកដ​ទេ គ្រាន់តែ​អត់លុយ​កាក់​ចាយ​គ្មាន​កន្លែង​ស្នាក់ នៅ​ក៏​បន្លំ​និង​ទៅ​ទិញ​ស្បង់​លោក​នៅ​ផ្សារ​ស្ទឹងមានជ័យ​១ ឈុត​តម្លៃ​៩​ម៉ឺន​រៀល ហើយ​ដើរ​បិណ្ឌ​បាន​រយៈពេល​៣​ដង ហើយ​ក្នុង​១​ថ្ងៃ​ដើរ​បិណ្ឌបាត​បាន​៥​ទៅ​៧​ម៉ឺន​រៀល តែ​ដើរ​បិណ្ឌបាត​លើ​ទី​៣ បាន​លុយ​តែ​៩​ពាន់​រៀល ក៏​នគរបាល​ឃាត់​អប់រំ​តែម្ដងទៅ ។​

​មន្ត្រី​ធម្មការ​សាលាខណ្ឌ​ចំការមន បាន​បញ្ជាក់ថា ក្រោយពី​សាកសួរ​នាំ​រួច​ដឹងថា បុរស​ខាងលើនេះ ជា​ព្រះសង្ឃ​ក្លែងក្លាយ​មិនមែន​ព្រះសង្ឃ មាន​វត្ត​អារាម​ត្រឹមត្រូវ សូម្បីតែ​កន្លែង​ស្នាក់នៅ​ផ្ទាល់ខ្លួន​គ្មាន​ផង សូម​ជំរាបជូន​ជា​សាធារណៈ​មេត្តា​ជ្រាប ដើម្បី​ធ្វើ​អប់រំ​និង​ដោះ​ស្បង់​ចេញ​ឲ្យ​ស្លៀកពាក់​ខោអាវ​ធម្មតា​វិញ និង​ណែនាំ​បញ្ឈប់​ការប្រព្រឹត្ត​អំពើ​បំផ្លាញ​សាសនាព្រះពុទ្ធ​
​សាសនា​យើង​ខូច​អស់​ត្រូវតែ​កែប្រែ​ខ្លួន ធ្វើជា​មនុស្ស​ល្អ​និង​គេ​ការងារ​មិន​ខ្វះ សូម្បីតែ​សំណង់​មួយថ្ងៃ​៤​ម៉ឺន​រៀល​យ៉ាងតិច ហើយ​បាន​ដោះ​ស្បង់​ចេញ​ប្រគល់​ឲ្យ​នគរបាល ដើម្បី​ប​ញ្ជូ​ល​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​លោក ហុង ចាន់​ថេ​ង នាយប៉ុស្តិ៍​រដ្ឋបាល​បឹងត្របែក បាន​ឲ្យ​ដឹងថា ក្រសួង​ធម្មការ​និង​សាសនា បាន​អប់រំ​ពិតមែន នគរបាល​ផ្នែក​យុត្តិធម៌​បាន​ឃាត់​បុរស​ឈ្មោះ អ៊ិន ទេព ហៅ​សាយ ពីបទ​ឆបោក (​ឆបោក ក្លែងបន្លំ​ឯកសណ្ឋាន​) កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌចំការមន ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង