ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់ចំណូល​ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២០ ឈានដល់ ៣៦៦​លាន​ដុល្លារ សហរដ្ឋអាមេរិក​

156

 

​ភ្នំពេញ​៖​គិត​ត្រឹម​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករ ទៅ​ក្រៅប្រទេស មានការ​កើនឡើង​ជិត​៤៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​កំណើន​នេះ​ស្មើនឹង​១៥% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។​

​ជារួម ទឹកប្រាក់​សរុប​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​១០​ខែ មាន​ចំនួន ៣៦៦.៤៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ការនាំចេញ​ក្នុង​១០​ខែ​នេះ ក៏មាន​ការកើនឡើង ជិត​២០%​ផងដែរ​។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​ថា “​គិត​ត្រឹម​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២០​ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួល បាន​ពី​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​មានការ​កើនឡើង​ជិត​៤៧​លាន ដុល្លារ​សហរដ្ឋអាមេរិក ដែល​កំណើន​នេះ​ស្មើនឹង​១៥% បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ជារួម ទឹកប្រាក់​សរុប​ដែល​កម្ពុជា ទទួលបាន​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​១០​ខែ មាន​ចំនួន ៣៦៦.៤៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​”​។​

​ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០​នេះ បរិមាណ​អង្ករ​នាំចេញ​របស់ កម្ពុជា មាន​ចំនួន ៥៣៦ ០៣៥ តោន ដែលមាន​ការកើនឡើង ១៧.១១% បើ​ប្រៀបធៀប​នឹង​រយៈពេល​១០​ខែ​ដូចគ្នា ឆ្នាំ​២០១៩​។​

​ចំពោះ​ទីផ្សារ​ចម្បង​នៃ​ការ នាំចេញ​អង្ករ​របស់​កម្ពុជា គឺ​ទៅកាន់​ប្រទេស ចិន និង​តំបន់​ស្វយ័ត​របស់​ចិន (​ហុងកុង ម៉ា​កាវ តៃវ៉ាន់​) មាន​ចំណែក ៣៦% បន្ទាប់មក​គឺ បណ្តា​ប្រទេស​ចំនួន​២៧​នៅក្នុង​ទ្វីបអឺរ៉ុប​មាន ចំណែក​៣២% ហើយ​ទីផ្សារ​បន្តបន្ទាប់ មានដូចជា បណ្តា​ប្រទេស​ជា សមាជិក​អាស៊ាន​ចំនួន​៦ មាន​ចំណែក​១៣% បណ្តា​ប្រទេស​នៅក្នុង ទ្វីបអាហ្វ្រិក​ចំនួន​១០ មាន​ចំណែក​៩% បណ្តា​ប្រទេស​នៅក្នុង ទ្វីបអាស៊ី​និង​អូ​សេ​អា​នី ជាពិសេស​គឺ​ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សេ​ឡេ​ន មាន​ចំណែក​៦% បណ្តា​ដែន​កោះ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ប្រទេស​បារាំង និង​អាមេរិក មាន​ចំណែក​២% និង​ចុងក្រោយ​គឺ បណ្តា​ប្រទេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង និង​ប្រទេស​នៅក្នុង​ទ្វីប​នៃ​មជ្ឈិមបូព៌ា មាន​ចំណែក ២%៕


អត្ថបទដែលជាប់ទាក់ទង