ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ម្នាក់ យក​កាំបិទ​ចុង​ស្រួច ចាក់​ជនរងគ្រោះ​ស្លាប់​ ត្រូវកម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ម្រាមចាប់វាយខ្នោះ

51

​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៨:០០ ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ម្រាម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆោម តាក់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ពក ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

បន្ទាប់ពី​ជនសង្ស័យ​ខាងលើនេះ បាន​យក​កាំបិទ​ចុង​ស្រួច​ចាក់​ជនរងគ្រោះ ឈ្មោះ​តូច សា​វាន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ បណ្តាលអោយ​ស្លាប់ កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង ២២​និង​៥០​នាទី​យប់​។

​កម្លាំង​នគរបាល​បាន​តាម​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅត្រង់ចំណុច​ភូមិ​អក​មូល ឃុំ​ម្រាម ស្រុក​រមាសហែក​។ បច្ចុប្បន្ន​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង