ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសហប្រជាជាតិនិយាយថា ការវាយប្រហារនៅតំបន់ Nagorno-Karabakh អាចក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម

222

 កាលពីថ្ងៃច័ន្ទ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារដោយកាំភ្លើងធំលើពលរដ្ឋស៊ីវិលក្នុងសង្គ្រាមនៅតំបន់ Nagorno-Karabakh អាចបង្កជាឧក្រិដ្ឋកម្មសង្គ្រាម ដោយអះអាងចំពោះការអំពាវនាវម្ដងហើយម្ដងទៀតដល់ប្រទេសអាហ្ស៊ែរបៃហ្សង់ និងអាមេនៀ ឱ្យបញ្ឈប់ការវាយប្រហារនៅតាមបណ្តាទីក្រុង សាលារៀន និងមន្ទីរពេទ្យ​ ដែលហ៊ុមព័ទ្ធដោយភ្នំ ។ ម៉្យាងវិញទៀត នាយករដ្ឋមន្រ្តីអាមេនៀ បានអំពាវនាវឱ្យធ្វើការស៊ើបអង្កេតចំពោះទាហានស៊ីឈ្នួលក្នុងតំបន់ Nagorno-Karabakh បន្ទាប់ពីកងកម្លាំងជនជាតិភាគតិចអាមេនៀបាននិយាយថា ពួកគេបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធបានចំនួន ០២នាក់មកពីប្រទេសស៊ីរី។ ប្រទេសអាហ្ស៊ែរបៃហ្សង់ បានបដិសេធចំពោះវត្តមានរបស់ក្រុមសកម្មប្រយុទ្ធបរទេស។ បេសកជនជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បាននិយាយថា អំពើរើសអើង ការវាយប្រហារទៅលើតំបន់ដែលមានមនុស្សរស់នៅទំាងក្នុង និងជុំវិញតំបន់ជម្លោះ ដែលផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិ។ លោកស្រីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ការអំពាវនាវម្ដងហើយម្ដងទៀត ចំពោះប្រទេសអាមេនៀ និងអាហ្ស៊ែរបៃហ្សង់ ដើម្បីបញ្ជៀសការបាត់បង់ជីវិតប្រជាជន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង