ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាង កា​នុ​ន និង ឡុង ខេត្ត​នរណា​ឈ្នះ​ក៏​ទ្រមខ្លួន​ដែរ​

117

​ ​
​ភ្នំពេញ​៖​សម្រាប់​ថ្ងៃទី​៧​វិច្ឆិកា​នេះ​ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card អ្នក​ប្រដា​ដាល់​ជើង​ខ្លាំង​វ័យក្មេង​២ រូប​
​នឹងត្រូវ​ប្រជែង​គ្នា​ដណ្ដើម​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​
​ ​
​សុទ្ធតែជា​អ្នកខ្លាំង និង ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជាច្រើន​ដង​ដូចគ្នា​នោះ​គឺ​បាង កា​នុ​ន​ក្លិប​អាណាចក្រ​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​អ្នក​បរដាល់​ឡុង ខេត្ត​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។​ពួកគេ​មាន​វ័យក្មេង​មែន​តែ​គេ​បាន​បញ្ចេញ​សំដី​ដៀមដាម​ដាក់គ្នា​យ៉ាង​ចាស់ដៃ​គ្រាន់បើ​ដែរ​ដោយ​ទាំង​
​សងខាង​សុទ្ធតែ​ទះ​ទ្រូង​ក្អេងក្អាង​ថា​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​របស់គេ​ដូចៗ​គ្នា ។​
​ ​ថ្ងៃ​ប្រកួត​មិនទាន់​មកដល់​ផង​គេ​ក្អេងក្អាង​បែបនេះ​ទៅហើយ​នៅពេល​ជួប​ប្រកួត​គ្នា​លើស​ង្វៀន​ទំនងជា​វ៉ៃ​បាន​អស្ចារ្យ​មើលទៅ​ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដោយ​គេ​ចាត់ទុកថា​នេះ​ជាការ​ប្រកួត​ដ៏​សំខាន់​ព្រោះ​អ្នកឈ្នះ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើ​បើ​ឈ្នះ​
​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត​គេ​កាន់តែ​នៅ​កៀក​ជាមួយ​តំណែង​ជើងឯក​ដែលមាន​រង្វាន់​អមពាន​៤.០០០​ដុល្លារ​ហើយ ។​
​ ​
​បាង កា​នុ​ន​កាលពី​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​សូ​ដា សុវណ្ណ​ម៉ា​យ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែល​ការ​
​ប្រកួត​នោះ​ចៅក្រម​ទាំង​៥​រូប​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​រូប​គ្នា​ឈ្នះ​គ្រប់ៗ​គ្នា ។​ចំពោះ​ឡុង ខេត្ត​វិញ​គេ​ក៏បាន​យកឈ្នះ​អ្នក​ប្រដាល់​លីន សេងហុង​ក្លិប​
​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដែរ ។​
​ ​
​ការប្រកួត​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពិតជា​ធ្ងន់​ជាង​ការប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១​ហើយ ។​គេ​ជឿថា​ជំ​នួន​រវាង​អ្នក​ប្រ​
​ដាល់​ទាំង​២​រូបនេះ​អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ ។​សូមបញ្ជាក់ថា​បាង កា​នុ​ន​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៦​ដង ឈ្នះ​២៣​ដង ចាញ់​១១​ដង​ស្មើ​ពិន្ទុ​២​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៩​ដង ។ ចំពោះ​ឡុង ខេត្ត​ដែល​ស្ថិតិ​ប្រកួត​របស់គេ​មាន​ចំនួន​ច្រើនជាង​នោះគេ​ធ្លាប់​
​ឆ្លងកាត់​ការប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៥៧​ដង ចាញ់​ចាញ់​២០​ដង ស្មើ​ពិន្ទុ​៩​ដង និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៦​ដង ។​នរណា​ឈ្នះ ?
​ ​
​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​ព្រឿង សុ​ចឺ​ត​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផុន សុខ​វិបុល​ក្លិប​
​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ។​
​ ​
​ពួកគេ​ទាំង​២​សុទ្ធតែជា​អ្នក​ប្រយុទ្ធ​ជំនាន់​ក្រោយ​ដូចគ្នា ព្រមទាំង​ចូលចិត្ត​វ៉ៃ​ប្ដូរ​ដូចគ្នា ។​នរណា​ឈ្នះ​នរណា​ចា​ញ៉​គឺជា​រឿង​មួយ​តែ​
​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​នឹង​ទក់​សាច់​ដូចគ្នា ។​
​ ​
​អេ អាំ​ម៉ា​រី​ន​ភូ​ថង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ដែលជា​កូនប្រុស របស់​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​អេ​ភូ​ថង​នោះ​ត្រូវ​បានដាក់​ឲ្យ​ប្រ​
​កួត​ជាមួយ​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី​ក្លិប​ពន្លឺ​វិបុល​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​
​ ​
​ខ្លា​ចាស់​ធី តុង​ហ៊ី​ក្លិប​ពន្លឺ​វិបុល​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​គឺ​ទេស សំខាន់​ក្លិប​កងពលតូច​លេខ​៧០ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម ៕
​ ​

អត្ថបទដែលជាប់ទាក់ទង