ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​យ៉ូ ប៊ៃ​ឌិន ទទួលបាន​ចំនួន​២៥៣​សំឡេង លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​ចំនួន​២១៣​សំឡេង​

105

 

​ភ្នំពេញ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ (​នៅ​កម្ពុជា​) លទ្ធផល​ខាង​ខៀវ លោក​យ៉ូ ប៊ៃ​ឌិន ទទួលបាន​ចំនួន​២៥៣​សំឡេង​តំណាង រីឯ​ខាង​ក្រហម​របស់ លោក ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទទួលបាន​ចំនួន​២១៣​សំឡេង​តំណាង (​តាម​CNN)! ខាង​ខៀវ ត្រូវការ​សំឡេង​តំណាង​តែ​ចំនួន​១៧​សំឡេង​ទៀត​ប៉ុណ្ណោះ ទទួលបាន​កៅអី​ប្រធានាធិបតី​តែម្តង​!
​ដោយនៅ​ចំពោះមុខ​នេះ​ខាង​ខៀវ​កំពុង​នាំមុខ​នៅ​រដ្ឋ​២ ដែលមាន​សំឡេង​តំណាង​ចំនួន​១៧​ជាស្រេច​ទៅហើយ ដែល​ការរាប់​សន្លឹកឆ្នោត​ជិត​បញ្ចប់​គឺ (​រដ្ឋ​ARIZONA មាន​ចំនួន​១១​សំឡេង​តំណាង និង រដ្ឋ​NEVADA មាន​សំឡេង​តំណាង​ចំនួន​៦)!
​ហួស​ពី​ទំនុកចិត្ត បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ទៅហើយ នៅតែមាន​ការចោទប្រកាន់​ពី​ការបន្លំ​សន្លឹកឆ្នោត លួច​កេង​បន្លំ​សន្លឹកឆ្នោត​!! ? លោក ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​អ្នកចោទ​តែម្តង លទ្ធផល​ផ្លូវការ​អាច​ត្រូវការ​វេលា​យូរថ្ងៃ​ទៀត ព្រោះ​ការរាប់​សន្លឹកឆ្នោត​មិនទាន់​ចប់​និង​អាច​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​ប្តឹង​គ្នា​
​សូម​អបអរសាទរ​ប្រជាជន​អាមេរិក​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត បើទោះបី​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​យ៉ាងខ្លាំង​ក៏ដោយ ប៉ុន្តែ​មាន​អ្នក​ចេញទៅ​បោះឆ្នោត​មាន​បរិមាណ​ច្រើនជាង​ពេលណាៗ​ទាំងអស់​៕​

អត្ថបទដែលជាប់ទាក់ទង