ជនសង្ស័យរកស៊ីជួញដូរគ្រឿងញៀន ដ៏សកម្ម៤នាក់ នៅកៀនស្វាយ ជាប់អន្ទាក់ប៉ូលិស
កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកានេះថាដោយស្តីពីករណីជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក)ដោយកម្លាំងសមត្ថកិច្ចប៉ូលិសកៀនស្វាយចុះបង្ក្រាបកាលពីរសៀលថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០នេះនៅចំណុច ភូមិ កោះតេជោ និង ភូមិរាំដេកឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យចំនួន ០៤ នាក់ ក្នុងនោះស្រី១នាក់ ( ឃាត់ខ្លួន)
ទី១- ឈ្មោះ អុឹង រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរ ធំស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
ទី២ឈ្មោះ ដួង សំអឿន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ កោះតេជោឃុំ គគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
ទី៣- វ៉េង បញ្ញា ភេទ ប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិ កោះតេជោឃុំ គគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ និងទី៤-ចាន់ស្រីពៅភេទស្រីអាយុ ៣២ ឆ្នាំជនជាតិខ្មែរមុខរបរមានមិនពិតប្រាកដមានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន៖
១_ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់។
២- សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
លោកអធិការប៉ូលិសកៀនស្វាយព្រុំ សំណាងអោយដឹងទៀតថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើ នោះដោយខាងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិកោះតេជោ ឃុំគគីរធំ រាយការណ៍មកថាមានជនសង្ស័យម្នាក់កំពុងប្រើប្រាស់ថ្នាំញៀន នៅចំណុចមាត់ទន្លេ នៅភូមិកោះតេជោ ឃុំគគីរធំ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ បាននាំគ្នាទៅដល់ចំណុចកើតហេតុខាងលើ ក៍បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ដួង សំអឿន បានដេកនៅលើអង្រឹង នៅក្នុងកម្ពោធព្រៃក្បែរមាត់ទន្លេមេគង្គក្រោម ភ្លាមនោះកម្លាំងយើង បានចូលទៅដល់រួចធ្វើការឆែកឆេរទៅលើខ្លួនជនសង្ស័យ បានរកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងការបូបតូចមួយ ដែលជាប់ នៅនឹងខ្លួនជនសង្ស័យក្រោយមកកម្លាំងប៉ុស្តិ៍ បានធ្វើការសាកសួរ ជនសង្ស័យនៅនឹងកន្លែង ថា ថ្នាំញៀននេះទិញពីអ្នកណា នៅកន្លែងណា ជនសង្ស័យបានឆ្លើយសារភាពថាខ្ញុំ បានទិញពីឈ្មោះ ថា ភេទប្រុស នៅខាងត្បូងព្រែកថ្មី ក្មុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយពីទទួលបានចំលើយសារភាពរបស់ជនសង្ស័យភ្លាម កម្លាំងប៉ុស្តិ៍ បានបន្តដោយនាំគ្នាចុះទៅដល់ផ្ទះឈ្មោះ អុឹង រដ្ឋាភេទប្រុស ដែលមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ក៍បានឃាត់ខ្លួនឈ្មោះ អុឹង រដ្ឋា ភេទប្រុស និងឈ្មោះ ចាន់ ស្រីពៅ ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរពុំពិតបករសកដ មាន ទីលំនៅភូមិ ឃុំជាមួយ ហើយបានឆែកឆេរនៅលើផ្ទះឈ្មោះ អុឹង រដ្ឋា ក៍បានរកឃើញថ្នាំញៀនចំនួន០៤កញ្ចប់ទៀត ភ្លាមនោះកម្លាំងប៉ុស្តិ៍បាន ឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀន ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ និង ជួញដូរ។
ឆ្លងតាមចម្លើយសារភាពរបស់ឈ្មោះ ដួង សំអឿន ភេទប្រុសបានឆ្លេីយថា ឈ្មោះ វ៉េង បញ្ញាភេទប្រុស អាយុ ២១ ឆ្នាំមសនទីលំនៅភូមិឃុំជាមួយ បានមកទិញថ្នាំញៀន(ម៉ាទឹកកក) ពីខ្លួន យកមកប្រើប្រាស់ជាច្រើនលើកមកហើយ។
ចំពោះជនសង្ស័យ៤នាក់ខាងលើនោះកម្លាំសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយកំពង់ចាត់ការតាមផ្លូវច្បាប់៕