ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ចាប់ផ្តើមនាខែវិច្ឆិកាវិញហើយ

83

ភ្នំពេញ៖នាល្ងាចថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្សនិស្សិតបានដឹកនាំកិច្ចប្រជុំពិនិត្យលើការងារប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិលើកទី១ឡើងវិញ បន្ទាប់ពីពន្យាពេលអស់ពេលជាច្រើនខែដោយសារមេរោគCOVOID-19 នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ។
លោក លោក ដួង មាសចំរើន បានប្រាប់ឲ្យដឹថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ យើងនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០វិញ តាមផែនការមេយើងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ ដោយសារមេរោគ COVOID-19 ទើបលើកបែបនេះដោយមាន៨ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និងតេក្វាន់ដូITF។
លោកបានបន្តថា សម្រាប់ទីលានយើងបានជ្រើសរើស ទីលានចំនួន៤ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យបឹងកេងកង៕

អត្ថបទដែលជាប់ទាក់ទង