ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារ​ជួសជុល ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត អាច​និង រួចរាល់​នៅ​ស​ប្ដា​ហ៏​ក្រោយនេះ បន្ទាប់ពី​ទឹកជំនន់​បាន បំផ្លាញ នាពេល​កន្លងមក

95

 

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា ការងារ​ជួស ជុល​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នឹង​រួច រាល់​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​រង​ការ ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នាពេល​កន្លងមកនេះ ។
លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឱ្យដឹង​នៅ​ថ្ងៃទី​០៥​វិច្ឆិកា​នេះ​ថា​៖ ដំណើរការ​ជួសជុល​ស្ដារឡើងវិញ បន្ទាន់​នូវ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​នេះ បានចាប់ផ្ដើម​កាលពី សប្ដាហ៍​មុន ដោយមាន​កិច្ចសហការ​គាំទ្រ​ជា​សម្ភារ​បច្ចេក ទេស​និង​ថវិកា ពី​ក្រុមហ៊ុន​សាងសង់ Guang dong Foreign Construc tion Co.; Ltd នៃ សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន ហើយ​ការជួលជុល​ទំនប់​នេះ និង​រួចរាល់​នៅ​សប្តាហ៍​ក្រោយ ។​
លោក​បាន​បន្តថា​៖ ចំពោះ​ការរៀបចំ​កែលម្អ​ជា លក្ខណៈ​ទ្រង់​ទាយ​ធំ នឹងត្រូវ​ធ្វើ​នៅ​ឆ្នាំក្រោយ​នេះ​ដែល​ក្រសួង​ទទួលបាន ហិរញ្ញប្បទាន​ពី សាធារណ រដ្ឋ​ប្រជាមានិត​ចិន​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក សម្រាប់ធ្វើ​ការអភិវឌ្ឍ ប្រព័ន្ធ​ស្រោចស្រព និង​ការ ពារ​ទឹក ជំនន់​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ទប់ទឹក​រក្សាទុក​ប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខនេះ និង​ដើម្បី​ធ្វើឱ្យ​ខ្នង​ទំនប់​រឹងមាំ​ជាង​មុន ជាពិសេស​ងាយ ស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជា​ពល រដ្ឋ​ក្នុង​មូលដ្ឋាន​ផង​។​
លោក​បាន​បញ្ជាក់ថា​៖ ការជួស ជុល​នេះ អាច​ក្នុង រយៈពេល​មួយ​សប្តាហ៍​អី​នឹង​រួចរាល់​ហើយ នេះ​គឺជា​ការជួសជុល​បន្ទាន់ ។ ប៉ុន្តែ​ក្នុងនោះ​គ្រោង​អភិវឌ្ឍ​មួយ ទៀត​ដែល​យើង​ហៅថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ គឺ​យើង​មាន​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​ចិន បានន័យថា​យើង​ទទួលបាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន ដើម្បី​រៀបចំ​ប្រព័ន្ធ​នេះ​ឡើងវិញ​។ ហើយ​គម្រោង​នេះ​យើង នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ ពី​ឆ្នាំ​២០២១​ទៅ ។
សូមបញ្ជាក់ថា​៖ កាលពីពេល​ថ្មីៗ​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក​និង​ឧតុនិយម បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ថ្នាក់ជាតិ​របស់​ក្រសួង​ត្រូវ​ចុះ​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត​នៃ​មន្ទីរ​ធនធានទឹក និង ឧតុនិយម ធ្វើការ​ត្រួតពិនិត្យ និង​ជួសជុល​ស្ដារឡើងវិញ​ជាបន្ទាន់​នូវ​សំណង់​ធា​រា សាស្ត្រ​ទាំង ឡាយ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​ធ្វើយ៉ាងណា​រក្សា​ទឹក​ទុកឱ្យ​បានល្អ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​កសិករ​ប្រើ ប្រាស់​ក្នុង​វិស័យ​កសិកម្ម​នៅ​រដូវប្រាំង​៕ សំរិត​

 

អត្ថបទដែលជាប់ទាក់ទង