ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​នៅ​ខណ្ឌ​សែន​សុខ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ ជួស ជុល អណ្ដូង​លូ ស្ដារ​ប្រឡាយ បង្ក្រាប​ល្បែងស៊ីសង សុំ​ត បណ្ដាញ​អគ្គិសនី បណ្ដាញ​ទឹកស្អាត និង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​

80

 

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​៥​សង្កាត់ ខណ្ឌ សែន​សុខ ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​កសាង ជួសជុល អណ្ដូង​លូ ស្ដារ​ប្រឡាយ បង្ក្រាប​ល្បែងស៊ីសង សុំ​ត បណ្ដាញ​អគ្គិសនី បណ្ដាញ​ទឹកស្អាត និង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ។ ប្រជាពលរដ្ឋ បាន​ស្នើសុំ​អាជ្ញាធរ​បែបនេះ នៅក្នុង​វេទិការ​សាធារណៈ របស់​ក្រុមប្រឹក្សា​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​ពិភពថ្មី​សែន​សុខ ក្រោម​អធិបតីភាព លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ និង​លោក​ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ សែន​សុខ ។
លោក លី សំណាង ជា​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ទ្រង់មាន់​សង្កាត់​ទឹកថ្លា បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជួយ ស្ដារអណ្ដូង​លូ ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន អណ្ដូង លូ​នៅ​ភូមិ​របស់​គាត ត្រូវបាន​ដី​ហូរ​ចូល​ពេញ​អស់ ហើយ ពេល​ភ្លៀង​មក​ម្ដងៗ ទឹក​ហូ​អត់​ទាន់ រួច​លិច​ទឹក ដក់​នៅលើ​ផ្លូវ ធ្វើ​ឲ្យ​លិច​ដល់ផ្ទះ​របស់​គាត​យូ​ថ្ងៃ​ទើប​ស្រក​ទៅ​អស់ វា​ខុស​កាលពី​,​បី​ឆ្នាំ​មុនពេល​ភ្លៀង​មក​ម្ដងៗ រយៈពេល​តែ​កន្លះ​ម៉ោង​ទឹក​ស្រក​ទៅវិញ​អស់ហើយ​។
អ្នកស្រី សុខ ផាន្នី ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វិមាន​ទ្រង់​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ ស្ដារ​ប្រឡាយ​ចាស់​ព្រៃក្លា ក្នុងភូមិ​សែន​សុខ​១​និង​២ ដែលមាន​ប្រវែង​ប្រមាណ​ជាង​១៥០០​ម៉ែត្រ បច្ចុប្បន្ន ត្រូវបាន​គោក​រៈ អស់ហើយ ទឹក​អត់​ហូរ​ទេ ដោយសារ មានគ្រួសារ​ខ្លះ រំលោភ​យក​ប្រឡាយ និង​អ្នក​ខ្លះទៀត ចាក់ដី​រំលោភ​លើ​ប្រឡាយ សង់រោង​លក់ដូរ​នៅលើ ប្រឡាយ​ជាដើម ។ ជាមួយគ្នានេះដែរ ក្នុងនាម លោកស្រី​តំណាង​ប្រជាពលរដ្ឋ​៤ ភូមិ​ក្នុង​សង្កាត់ ភ្នំពេញ​ថ្មី លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ បង្ក្រាប​
​ល្បែងស៊ីសង​(​បៀ​)​ផង ព្រោះ​រាល់ថ្ងៃនេះ អ្នកលេង​ច្រើន​ទៅៗ កើត​ចោ​លូច ចោ​ឆក់ ប្លន់​យ៉ាង​អាណាធិបតេយ្យ រាល់ថ្ងៃ​អាជ្ញាធរ​មិន​អើពើ​អ្វី​ទាល់តែសោះ ។
ពាក់ព័ន្ធ​និង​សំណើរ​របស់​ប្រជាពលរដ្ឋ​នេះដែរ​
​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​សន្យាថា​និង​យក​សំណើរ សំណូមពរ របស់​បងប្អូន​ទាំងអស់នេះ យកទៅ​ពិភាក្សា​ជាមួយ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ដើម្បី​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់ រាល់​សំណើរ​តូចៗ ជូន​បងប្អូន​តាម​ក្រោយ​ផងដែរ ។ ដោយឡែក​រាល់​សំណើរ របស់​បងប្អូន ខ្លះ​ត្រូវ​ប្រើ​ទឹកប្រាក់​ច្រើន ហើយ​ត្រូវមាន​គម្រោង​ច្បាស់លាស់ ដើម្បី​ធ្វើការ​អភិវឌ្ឍ តាម​ក្រោយ ។
លោក កើត ឆែ ក៏បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​សំណើរ និង កង្វល់​ទាំងឡាយ​របស់​ប្រជា ពលរដ្ឋ​ក្នុង​មូលដ្ឋាន សង្កាត់ ខណ្ឌ ព្រមទាំង​ទទួលយក​នូវ​បញ្ហា​ទាំងនោះ ទៅ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ជូន​បងប្អូន​ជា​បន្តបន្ទាប់​ផងដែរ ។
ឆ្លើយតប​ទៅ​និង​សំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ដ្ឋា​ន​នេះដែរ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ សែន​សុខ ក៏បាន​ដោះស្រាយ​ជូន​ជាបន្ទាន់​នូវ​បញ្ហា​មួយចំនួន​ចំពោះមុខ មួយចំនួន ដែលជា​លទ្ធភាព របស់​អាជ្ញាធរ​ខណ្ឌ​អាចធ្វើ​ទៅបាន​មាន​កំរិត តែ​នៅមាន បញ្ហា​មួយចំនួន​ដែល​ត្រូវ​រងចាំ​ដោះស្រាយ​ជា​បណ្តើរៗ និង​មាន​បញ្ហា​ធំៗ​ជាច្រើន​ទៀត ត្រូវធ្វើ​ការស្នើសុំ​បន្តទៅ​ថ្នាក់​រាជធានី ដើម្បី​ពិនិត្យ​និង​ស្វែងរក​លទ្ធភាព​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​ក្រោយ​។
លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ វេទិកា​នេះ​គឺមាន​បំណង​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញយោបល់ ដើម្បី​ឲ្យ​អាជ្ញាធរ​បាន ដឹង​និង​ដោះស្រាយ​ជូន​ប្រកបដោយ​តម្លាភាព​និង​គណនេយ្យភាព​។ ព្រោះ​ការដឹកនាំ​បានល្អ​និង​ជោគជ័យ​គឺ​អាស្រ័យ​ដោយ​ការទទួលបាន​ព័​ត៏​មាន​ច្រើន និង​ត្រឹមត្រូវ​ច្បាស់លាស់​ព្រមទាំង​មានការ ចូលរួម​ពី​ប្រជាពលរដ្ឋ​។ ការគ្រប់គ្រង​ណាក៏ដោយ បើ​ដើរ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ គឺ​យើង​អស់​តំលៃ​ហើយ សុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គឺជា​ការគិតគូរ​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ។​
លោក ប៉ា សុជាតិ​វង្ស ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ថា​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់ នៅពេលនេះ​ឬ​នៅពេល​ក្រោយ​នោះទេ​ត្ រូ​វ​ចូលរួម​បញ្ចេញយោបល់​លើកសំណើរ​សំនួរ និង​សំណូមពរ​ឱ្យបាន​ផុលផុស បើទោះបី​យោបល់​នោះ មាន​លក្ខណៈ​បែប​សេរី យ៉ាងណាក្តី គឺ​ប្រជាពលរដ្ឋ​មិន​ខុស​ទេ​។​គ្មានអ្វី​ប្រសើរ​ជាជាង​ការជជែក​គ្នា និង​ទទួលបាន​ដំណឹង រវាង ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បានដឹង​លឺ ៕ .​សំរិត​

 

អត្ថបទដែលជាប់ទាក់ទង