ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីប្រគល់ ឧបករណ៍មួយចំនួនសម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុល ជូនស្នងការនគរបាលរាជធានីភ្នំពេញ

195

ភ្នំពេញ៖ ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុលដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមួយចំនួន ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកឃួង ស្រេង ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់លើការអនុវត្តការងារត្រួតពិនិត្យជាតិអាកុលទៅលើអ្នកបើកបរយាន្តយន្តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។

   ពិធីប្រគល់និងទទួលឧបករណ៍ខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ នៅស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ចេវហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ

   ឧបករណ៍ដែលបានឧបត្ថម្ភដោយលោកឃួង ស្រេងខាងលើនេះ រួមមានម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន១៦គ្រឿង ម៉ាស៊ីនព្រីនលទ្ធផលជាតិអាកុលចំនួន ១៦គ្រឿងនិងបំពង់ផ្លុំចំនួន៥០០បំពង់

  លោកឃួង ស្រេងនៅក្នុងឱកាសនោះបានមានប្រសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសទាំងអស់ត្រូវបន្តដាក់គោលដៅដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។

   ក្នុងឱកាសនោះដែរ លោកចេវ ហាក់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់របស់លោកឃួង ស្រេង ដែលបានប្រគល់នូវឧបករណ៍សម្រាប់វាស់ជាតិអាល់កុលមួយកំប្លេមកស្នងការនគរបាលរាជធានីភ្នំពេញ។

  លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះបទល្មើសគ្រប់ប្រភេទ បានថយចុះ ចំណែកឯបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏បានខូចចុះជាមួយគ្នានេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង