គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងការងារអនាម័យ បរិស្ថាន
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង »ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីចៅសង្កាត់ និងមន្ត្រីដែលពាក់ព័ន្ធមួយចំនួន ។
ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ។
២.ការងារអនាម័យ បរិស្ថានក្នុងមូលដ្ឋាន ៕