ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីខ្មែរឥស្លាមម្នាក់បានលង់ទឹកស្លាប់ ខណៈយកបាយទៅអោយឳពុកនៅវាលស្រែ

89

 

ត្បូងឃ្មុំ ៖ ស្ត្រីខ្មែរឥស្លាមម្នាក់បានលង់ទឹកស្លាប់ ខណៈខ្លួនដើរឆ្លងកាត់ព្រែក ដើម្បីយកបាយទៅអោយឳពុកដែលគង្វាលគោនៅត្រើយម្ខាងព្រែក ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨៖២០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងកើតព្រែកគ្រូស្រួង ភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ។

របាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ណាន ម៉ាស៊ីតោះ អាយុ ៣២ឆ្នាំ រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

មុនកើតហេតុ នៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានដើរឆ្លងកាត់ទឹកព្រែកចំងាយ៤០ម៉ែត្រ ដោយមានទឹកជ្រៅដោយកន្លែង ក៏បានលិចទៅបាត់។ លុះដល់ម៉ោងកើតហេតុខាងលើ ទើបសពអណ្តែតឡើងទើបរកឃើញ ។

ក្រោយកើតហេតុ កម្លាំងជំនាញផ្នែកកោសល្យវិច័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង នៃអធិការនគរបាលស្រុកក្រូចឆ្មារ សហការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិ ឃុំ និងក្រុមប្រឹក្សាបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ លើសពជនរងគ្រោះ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចធ្វើកំណតហេតុ រួចប្រគល់ជូនក្រុមគ្រួសារជន ងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង