ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីចំនួន២០៥នាក់ នឹងចូលរួមការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិឆ្នាំ២០២០

78

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាកចូលរួមការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ
២០២០ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ទី១២និង១៣ខែវិច្ឆិកាឆ្នាំ២០២០នាពេលខាងមុខនេះរៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមការចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ។
លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាក់មកពី១៦រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិកើនជាងឆ្នាំមុខ ដោយឆ្នាំនេះអត្តពលិកចូលរួមច្រើនជាងកាលពីឆ្នាំមុខដែលកីឡាករ-កីឡាការិនីអត្តពលកម្មត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិ។
វិញ្ញាសា ដែលត្រៀមរៀបចំប្រកួតរួមមាន អាយុលើស២០ឆ្នាំគឺវិញ្ញាសាបុរសរត់ល្បឿនចម្ងាយ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ១០០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក (៧,២៦៥ គីឡូក្រាម) ។ ចំពោះវិញ្ញាសានារីមាន រត់ចម្ងាយល្បឿន ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គីឡូក្រាម) ។
សម្រាប់អាយុក្រោម២០ឆ្នាំវិញ្ញាសាបុរសមាន រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គីឡូក្រាម) រីឯវិញ្ញាសានារីមាន រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៣០០០ម៉ែត្រ លោតចម្ងាយ លោតកម្ពស់និងចោលដុំដែក(៣គីឡូក្រាម)៕

អត្ថបទដែលជាប់ទាក់ទង