ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនថាយប់ឬថ្ងៃនោះទេ! គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ បានចុះបង្ក្រាបកន្លែងលួចបេីកល្បែងស៊ីសងអេឡិចត្រូនិចនៅក្នុងសង្កាត់ទន្លេបាសាក់

67

ភ្នំពេញ៖នៅយប់ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់ខ្ពស់ពីសំណាក់លោក​ ថេង​ សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ និង​ គោរព​តាម​ អនុសាសន៍​ របស់​ឯកឧត្ដម ឃួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោក​ កែវ​ សំណាង​ អភិបាលរងខណ្ឌចំការមន​ បានចុះបង្ក្រាបកន្លែងលួចបេីកល្បែងស៊ីសងអេឡិចត្រូនិចយីហោ​ មជ្ឈមណ្ឌលកំសាន្ត​ ហ៊ួយឈាវ​ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម​ Golden Street ភូមិ១៤​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។
ប្រតិបត្តិការនេះបានឃាត់​ខ្លួន​ មនុស្ស​ប្រុស​ស្រី​ ដែល​ជាបុគ្គលិក​ រួមជា​នឹងភ្ញៀវ​ចូល​លេង​ ចំនួន​ ​១២​នាក់​ យកមកធ្វេីការអប់រំ​ណែនាំដោយមានអាណាព្យាបាលមកធានាអោយត្រលប់ទៅវិញ​ ក្នុងនោះបានដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​មួយ​ចំនួន​ និងផ្អាកទីតាំងអាជីវកម្ម៕

អត្ថបទដែលជាប់ទាក់ទង