ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យ និងឆែកឆេរលំនៅដ្ឋាន មួយកន្លែងដើម្បីរុករកបទល្មើសសត្វព្រៃ

217

 

ស្រុកព្រៃនប់៖ រសៀល ថ្ងៃទី​០៥ វិច្ឆិកា ២០២០​សមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធសត្វព្រៃ សម្របសម្រួល​នីតិវិធី​ ដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យនិងឆែកឆេរលំនៅដ្ឋានមួយកន្លែងដើម្បីរុករកបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃល្មេីសច្បាប់ ក្នុងភូមិ បឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជាលទ្ធផល​ក្រុមការងារបានរកបានឃើញ សត្វអណ្តើក ចំនួន០៧ក្បាល , សត្វពស់ចាន់ល្មម​ចំនួន០១ក្បាល, ក្រពះសត្វព្រៃមួយចំនួនទៀត។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបាន កម្លាំងជំនាញដកហូតយកទៅដោះស្រាយបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង