ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធអំពើលួច ម៉ូតូនៅឃុំត្រាំកក់

59

តាកែវ៖
កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធអំពើលួច ម៉ូតូនៅឃុំត្រាំកក់ និងបក្ខពួក០១នាក់ទៀតរត់គេចខ្លួន៊

ថ្ងៃ សៅរ៍ ០៧ រោច ខែ កត្តិក ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី 0៧,១១,២០២០ វេលាម៉ោង ៦,០០នាទីព្រឹកនៅប៉ុស្ថិ៍នគររដ្ឋបាលឃុំ ត្រាំកក់ បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីឈ្មោះ សោម សារី ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ត្រពាំងកែស ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ ខេត្ត តាកែវ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលទៅលួចម៉ូតូរបស់គាត់ម៉ាក អ៊េប្លែក ( Air black) ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 AM 7480 ដែលទុកនៅសំយ៉ាងមុខផ្ទះយកទៅបាត់កាលពីយប់ថ្ងែទី ០៦,១១,២០២០ ក្រោយពីទទួលបានប្តឹងផ្ទាល់មាត់ ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឈឿង ឆាំងកូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ រួមនិងវត្ថុតាងម៉ូតូ ០១ គ្រឿងម៉ាក អ៊េប្លែក ( air black) ពណ៍ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 AM 7480 បាននៅចំណុចខាងត្បូងសាលារៀនតេជោ ហ៊ុន សែន អង្គតាសោម ស្ថិតនៅភូមិ ត្រពាំងស្លូត ឃុំ អង្គតាសោម ស្រុក ត្រាំកក់ នៅថ្ងៃទី ៧,១១,២០២០ វេលាម៉ោង ១៥,០០នាទីយកមកសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពចូលម៉ូតូខាងលើជាមួយបក្សពួក ម្នាក់ទៀតឈ្មោះ ឆាំង ភេទ ប្រុស អាយុ ១៩ឆ្នាំរស់នៅឃុំ ត្រាំកក់ ដែលបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកំពុងសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង