ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការនាំចេញផលិតផលម្រេច កំពត ទៅកាន់ទីផ្សារអន្ដរជាតិ នៅតែស្ថេភាពដដែល

135

ភ្នំពេញ៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានមានប្រសាសន៍ថា៖ ម្រេចកំពតប្រមាណជា៥០ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសរួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុងនិងតៃវ៉ាន់។
លោកបានប្រាប់ភ្នំពេញរីផតធ័រតាមទូរស័ព្ទ នៅថ្ងៃ១៣វិច្ឆិកានេះថា “ខ្ញុំអាចនិយាយបានថា ការនាំចេញមានស្ថិរភាពរវាងឆ្នាំមុននិងឆ្នាំនេះប្រហែល ៥០ តោន” ។
លោក ងួន ឡាយ បានមានប្រសាសន៍ថា ការនាំចេញម្រេចរបស់ខេត្តកំពតមិនត្រូវបានប៉ះពាល់ដោយកូវីដ ១៩ នៅឡើយទេ ប៉ុន្តែសម្រាប់ក្នុងស្រុកវិញបានរងផលប៉ះពាល់រួចហើយ។
លោកបន្ថែមថា“ ទិន្នផលម្រេចដែលមានតម្លៃ របស់យើងគឺពី ៧០ទៅ៨០ តោនក្នុងមួយឆ្នាំហើយយើងបាននាំចេញជារៀងរាល់ឆ្នាំប្រហែល ៥០ តោននៅសល់ប្រហែល ២០ ទៅ ៣០ តោនយើង លក់សម្រាប់ភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសកម្ពុជាប៉ុន្តែឆ្នាំនេះមិនមានភ្ញៀវទេសចរ” ។
ម្រេចកំពតត្រូវបានបញ្ជាក់ជាផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា (GI) តាំងពីឆ្នាំ ២០១៦ ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់ ប៉ុន្តែកម្ពុជាអាចដាំម្រេចនៅតាមតំបន់ផ្សេងៗនៃប្រទេសដូច្នេះសរុបមកកម្ពុជាអាចផលិតម្រេចបានច្រើនសម្រាប់នាំចេញ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាក្នុងរយៈពេល ៩ ខែឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ៤.១២១,៩៥ តោនកើនឡើងចំនួន ១២៣,៧៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ម្រេចកម្ពុជាត្រូវបាននាំចេញទៅ ២១ ប្រទេសនិងដែនដីរួមមានប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំងអាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស កូរ៉េ សាធារណរដ្ឋឆែក ណូវែលសេឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហបុរី អូស្រ្តាលី និងតៃវ៉ាន់ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង